ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​សម្រេច​ឃុំខ្លួនស្ត្រីម្នាក់​​យក​ផា​ស៊ី​ចំណត​កង់​ម៉ូតូ និង​រថយន្តពី​បទ​​ឆបោ.ក និង​មិន​បំពេញ​កាតព្វកិច្ច​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អតីត​ថៅកែ​យក​ផា​ស៊ី​កង់​ម៉ូតូ និង​រថយន្ត តាម​ចំណត​ទីផ្សារ​តូច​ធំ ក្នុង​រាជធានី​ភ្នំពេញ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆ​បោ​.​ក…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អតីត​ថៅកែ​យក​ផា​ស៊ី​កង់​ម៉ូតូ និង​រថយន្ត តាម​ចំណត​ទីផ្សារ​តូច​ធំ ក្នុង​រាជធានី​ភ្នំពេញ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆ​បោ​.​ក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន «​ហ៊ុន​ទឹកប្រាក់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​»​។

អតីត​ថៅកែ​ផា​ស៊ី​រូប​នេះ ឈ្មោះ រត្ន សុភាព ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤​ស្ទួន មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

អ្នកស្រី រត្ន សុភាព ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម​ព្រះរាជអាជ្ញា ឲ្យ​អ្នកស្រី រត្ន សុភាព បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​ឆ​បោ​.​ក ។ ប៉ុន្តែ​ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ជន​រង​គ្រោះ និង​ខ្លាច​ជនសង្ស័យ​គេចវេស​មិន​ចូលខ្លួន សមត្ថកិច្ច​ក៏​បាន​ធ្វើការ​នាំ​ខ្លួន​អ្នកស្រី រត្ន សុភាព និង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មុន​ការ​កំណត់ ។

សំណុំរឿង​បាន​ដល់​ដៃ​ព្រះរាជអាជ្ញា​រង​មួយ​រូប​បើក​ការ​ស៊ើបសួរ រួច​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ និង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​អ្នកស្រី រត្ន សុភាព ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ពាក់​ពន្ធ​ការ​ឃុំខ្លួន​អតីត​ថៅកែ​យក​ផា​ស៊ី​ចំណត​កង់​ម៉ូតូ និង​រថយន្ត តាម​ទីផ្សារ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នកស្រី រត្ន សុភាព បាន​ទទួលយក​លុយ​ពី​ដើមបណ្តឹង​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ដាក់​ដេញថ្លៃ​ចំណត​ផ្ញើ​កង់​ម៉ូតូ និង​រថយន្ត​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​គម្រោង​នោះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ផ្អាក​ទៅ​វិញ ហើយ​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​បង្វិលប្រាក់​ឲ្យ​ទៅ​អ្នកស្រី រត្ន សុភាព វិញ​ដែរ តែ​អ្នកស្រី រត្ន សុភាព មិន​បាន​ប្រគល់​ឲ្យ​ទៅ​ភាគី​ដើមបណ្តឹង​ទេ ទើបបាន​កើត​មានការ​ប្តឹងផ្តល់​ចាប់ខ្លួន និង​ឃុំខ្លួន​នេះ​អ្នកស្រី​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ