ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ផឹក​ទឹកកក?

3 ថ្ងៃ មុន

កាលណា​អាកាសធាតុ​ក្តៅ យើង​ច្រើន​តែ​ដាក់​ដុំ​ទឹកកក​ក្នុង​ទឹក​ដើម្បី​ផឹក​ឱ្យ​ត្រជាក់​។ ក៏​ប៉ុន្តែ​ត្រូវ​ដឹង​

កាលណា​អាកាសធាតុ​ក្តៅ យើង​ច្រើន​តែ​ដាក់​ដុំ​ទឹកកក​ក្នុង​ទឹក​ដើម្បី​ផឹក​ឱ្យ​ត្រជាក់​។ ក៏​ប៉ុន្តែ​ត្រូវ​ដឹង​ថា​ការ​ផឹក​ទឹកកក​មិនល្អ​ចំពោះ​សុខភាព​ទេ ជា​ពិសេស​បើ​អាកាសធាតុ​មិនជា​ក្តៅ​ខ្លាំង​ពេក​ណាស់ណា​នោះ​ទេ​។

ដើម្បី​អាច​យល់​បាន​ពី​ឥទ្ធិពល​របស់​ទឹក​ក្តៅ និង​ទឹក​ត្រជាក់​មក​លើ​រាង​កាយ សូម​គិត​មើល​ការ​ប្រៀបធៀប​ខាងក្រោម​នេះ ៖ កាលណា​យើង​ដេក​ត្រាំ​នៅ​ក្នុង​ទឹក​ក្តៅ ទឹក​ក្តៅ​នោះ​ធ្វើ​ឱ្យ​រន្ធ​ញើស​រីក​ឡើង ហើយ​យើង​មាន​អារម្មណ៍​ថា​ដូច​ជា​ធូរស្រាល​។ ទឹក​ត្រជាក់​មាន​ឥទ្ធិពល​ផ្ទុយ​ពី​នេះ គឺ​ធ្វើ​ឱ្យ​រន្ធ​ញើស​រួម​តូច​។ ទឹកកក​ក៏​ដូច​គ្នា​ដែរ​។

តើ​ការ​ផឹក​ទឹកកក​មាន​ផល​យ៉ាងណា​ខ្លះ?
-ទឹក​ត្រជាក់​ធ្វើ​ប្រព័ន្ធ​ឈាម​រត់​រួម​ចុះ ល្បឿន​នៃ​ការ​រំលាយ​អាហារ​ត្រូវ​បាន​កាត់​បន្ថយ ការ​ផ្សើម​រាង​កាយ​មានការ​លំបាក

-​រាង​កាយ​ត្រូវ​ខំប្រឹង​ធ្វើ​ឱ្យ​មាន​លំនឹង​សីតុណ្ហភាព មិន​បាន​កិន​រំលាយ​អាហារ និង​បឺត​យក​សារជាតិ​ចិញ្ចឹម​ឱ្យ​បាន​ល្អ​ទេ

-​ផឹក​ទឹកកក​ក្រោយ​ការ​បរិភោគ​អាហារ​ធ្វើ​ឱ្យ​មាន​ជាតិ​រំអិល​ក្នុង​សា​ព៌ា​ង្គ​កាយ ដែល​នឹង​កាត់​បន្ថយ​ប្រព័ន្ធ​អ៊ី​មុ​យ​នី​តេ ងាយ​នឹង​កើត​ផ្តាសាយ និង​ជម្ងឺ​ផ្សេង​ៗ​ទៀត​។

-​បើ​ផឹក​ទឹកកក​ក្នុង​ពេល​បរិភោគ​អាហារ សីតុណ្ហភាព​ត្រជាក់​នឹង​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កក​មិន រលាយ​។

សរុបសេចក្តី​មក លើកលែងតែ​ក្នុង​ករណី​ដែល​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង ដែល​តម្រូវ​ឱ្យ​ប្រើ​តឹក​ត្រជាក់​ដើម្បី​បញ្ចុះ​កម្តៅ យើង​គួរ​ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ​វិញ ដែល​មាន​ផល​ល្អ​ចំពោះ​សុខភាព​ជាង​ទឹក​ត្រ ជាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ