ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​៖ រាជរដ្ឋាភិបាលធ្វើ​ឱ្យ​កម្ពុជា​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាមាន​ព្រះ​បន្ទូល​ថា រាជរដ្ឋាភិបាលបាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ពិភពលោក​ព្រម​ទទួលស្គាល់​នូវ​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ ជា​កេរដំណែល ដ៏​ឆ្នើម​នៃ​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ…

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាមាន​ព្រះ​បន្ទូល​ថា រាជរដ្ឋាភិបាលបាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ពិភពលោក​ព្រម​ទទួលស្គាល់​នូវ​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ ជា​កេរដំណែល ដ៏​ឆ្នើម​នៃ​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ ដើម្បី​ថែរក្សា​បន្ដ​។

យោង​តាម​ព្រះរាជ​សារក្នុង​ឱកាស​អបអរសាទរ​ខួប​ជា​ប្រវត្តិសាស្ត្រ ០៧​ឆ្នាំ នៃ​ការ​ចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៤ ព្រះ​មហា​ក្សត្រ មាន​ព្រះ​បន្ទូល​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​ការ​ចុះបញ្ជី​តំបន់​ប្រាសាទ​សំបូរ ព្រៃ​គុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ជា​សម្បត្តិ​វប្បធម៌​ជាតិ​និង​សកលលោក ឱ្យ​បាន​ស្ថិតស្ថេរ គង់វង្ស​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ព្រះមហាក្សត្រ មាន​ព្រះ​បន្ទូល​យ៉ាង​ដូច្នេះ​ថា ៖«​ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ សូម​សម្តែង​នូវ​កតញ្ញូតាធម៌ ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ ព្រះរាជ​តម្រិះ ព្រះករុណា​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះ​បរម រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​យក​ព្រះ​ទ័យ​ទុកដាក់​ជា​និច្ចកាល​ក្នុង​ការ​ថែរក្សា សម្បត្តិ​វប្បធម៌​ជាតិ​ក្នុង​មួយ​ព្រះ​ជន្ម​ព្រះ​អង្គ និង​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ និង​ប៉ិន​ប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​បន្ត​បច្ចុប្បន្ន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា បើក​នូវ​ទំព័រ ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ពិភពលោក​ព្រម​ទទួលស្គាល់​នូវ​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ ជា​កេរដំណែល ដ៏​ឆ្នើម​នៃ​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ដើម្បី​ថែរក្សា​បន្ត​»​។

ព្រះមហាក្សត្រ មាន​ព្រះ​បន្ទូល​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ និង​ការ​គាំទ្រ​ជា​ខ្លាំង ចំពោះ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក និង​គណៈកម្មាធិការ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រម​ណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សំបូរ​ព្រៃ​គុក ” ICC/ANGKOR-SAMBOR PREI KUK “​និង​ការ​ថែទាំ​បន្ត ដែល​ដឹកនាំ​ដោយ​សហ​ប្រធាន ជា​តំណាង​នៃ​សាធារណរដ្ឋ​បារាំង និង​ប្រទេស​ជប៉ុន ព្រមទាំង​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ទាំងអស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ