ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពង្រឹងការពារត្រីឱ្យកាន់តែសម្បូរ ខណៈទិន្នផលចាប់បានប្រមាណជា១០តោនក្នុងមួយថ្ងៃ

2 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ល្បឿន​នៃ​ទឹកទន្លេ​ចាប់ផ្ដើម​ហក់​ឡើង ពពួក​ត្រី​មេ​ពូជ​ក៏​កំពុង​បន្លាស់​ទី​ពង​កូន ក៏​ជា​ពេល​ដែល​ចាំបាច់​សម្រាប់​មន្ត្រី​ជលផល ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត សហគមន៍​នេសាទ និង​អ្នក​ពាក់ព័ន្ធ​សហការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​តាម​ដង​ទន្លេ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព…

ខេត្តស្ទឹងត្រែង ៖ ល្បឿន​នៃ​ទឹកទន្លេ​ចាប់ផ្ដើម​ហក់​ឡើង ពពួក​ត្រី​មេ​ពូជ​ក៏​កំពុង​បន្លាស់​ទី​ពង​កូន ក៏​ជា​ពេល​ដែល​ចាំបាច់​សម្រាប់​មន្ត្រី​ជលផល ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត សហគមន៍​នេសាទ និង​អ្នក​ពាក់ព័ន្ធ​សហការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​តាម​ដង​ទន្លេ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព ក្នុង​ការ​អភិរក្ស​ថែរក្សា​ធនធាន ត្រី​អោយ​កាន់តែ​មាន​កំណើន​កើនឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

នាយ​ខណ្ឌ​ជលផល ខេត្ត​ស្ទឹង ត្រែង លោក ស្រី សំ​វិចិត្រ បាន​លើក ឡើយ​ថា ដោយ​មានការ​ចូលរួម​សហការ​ពី​សហគមន៍​នេសាទ ប្រជា​ជា​នេសាទ មានការ​យល់​ដឹង​ច្រើន​បន្ទាប់​ពី​ទទួល​បានការ​អប់រំ​ផ្សព្វផ្សាយ​នានា​អំពី​ការ​អភិរក្ស អំពី​ផល​រង​គ្រោះ​បាត់បង់​ធនធានធម្មជាតិ​នេះ នៅ​ពេល​អនាគត និង​ទោសទណ្ឌ​អំពី​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ពី​ការ​នេសាទ​ខុសច្បាប់ ។

លោក​បន្ត​ថា ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ដែល​ជា ការ​កត់សម្គាល់​ប្រភព​ត្រី​ក៏​មានការ​កើនឡើង​ផង​ដែរ ក្នុង​នោះ​បើ​គិត​ផល​ចាប់​ប្រចាំខែ ក្នុង​ខែ​៥ និង​ខែ​៦​នេះ​ជា​មធ្យម​រង្វង់​៣០០​តោន​ក្នុង​១​ខែ ដូចនេះ​អាច​ផល​ចាប់​ទូ​ទាំង​ខេត្ត​១០​តោន​ក្នុង ១​ថ្ងៃ (​គិត​ទាំង​ត្រី​ដែល​ប្រជា​នេសាទ​លក់​នៅ​ទីផ្សារ កែ​ច្នៃ និង​ហូប​ប្រចាំ​ថ្ងៃ​ផង​ដែរ​)​។

ទន្ទឹម​ការ​ប្រឹងប្រែង​ថែរក្សា​អភិរក្ស ធនធាន​មច្ឆជាតិ​នេះ ខណ្ឌ​ជលផល ប្រជា​សហគមន៍​នេសាទ ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​បាន​ខិតខំ​ចុះ​ល្បាត​ទាំងថ្ងៃទាំងយប់ ជាក់ស្ដែង​ខ្លះ​នៅ​តាម​កោះ តាម​កាំ​ង លើ​ទូក​ខ្លះ​សំកុក​ឃ្លាំមើល​លើ​ដើមឈើ តាម​ដង​ទន្លេ ដោយ​បាន​លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា ដើម្បី​ការពារ​ត្រី​មេ​ពូជ​ដែល​កំពុង​តែ​បន្លាស់​ទី​ពង​កូន ។ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​ជ្រឹ​ម​-​ត្បូង​ខ្លា​-​សៀម​បូក​-​កោះ​សំពាយ សហការ​ជាមួយ​សហគមន៍​នេសាទ​ត្បូង​ខ្លា កោះ​ជ្រឹ​ម កោះ​ព្រះ កោះ​សំ​ពា យ អូរ​ត្រែ​ល ទន្សោង កាំ​ង​ដែក និង​កាំ​ង​ដីស​សាមគ្គី បាន​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ជលផល​ក្នុ ង​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត​ទន្លេ មេគង្គ ក្នុងស្រុក​សៀម​បូក​-​ក្រុង​ស្ទឹង​ត្រែង នៅ​តំបន់​អន្លង់​កោះ​កូន​សត្វ និង​កោះ​ស​ន្ទ​ក់ និង​បាន​បែងចែក​ជា​០៥​ក្រុម នៅ​ក្បាលកោះ​សំពាយ កោះ​ស​ន្ទ​ក់ ក្បាលកោះ​ព្រះ កាំ​ង​កូន​សត្វ និង​តំបន់​ស្ពាន​មេគង្គ ដើម្បី​ទប់ស្កាត់​សកម្មភាព​បទល្មើស​នេសាទ​ពេល​ទឹកទន្លេ​មេគង្គ​កំពុង​ចាប់ផ្ដើម​ឡើង ហើយ​ត្រី​មេ​ពូជ​ក៏​ចាប់ផ្ដើម​ប​ម្លា​ស់​ទី​បន្ត​ពូជ​ផង​ដែរ ។

លោក ស្រី សំ​វិចិត្រ​នាយ​ខណ្ឌ​ជល ផល​បា​នប​គ្ជា​ក់ថា ៖ រយៈពេល​០២​ខែ (​ឧសភា និង​មិថុនា​) នៃ​រដូវ​បិទ​នេសាទ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង សហការ​ជាមួយ​សហគមន៍​នេសាទ ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​អនុវត្ត​ច្បាប់ បញ្ជូន​ជនសង្ស័យ​ចំនួន ០៤​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​នេសាទ ដោយ​ឧបករណ៍​ឆ​.​ក់ ដកហូត​មង​វែង​ៗ មង​ក្រឡា​ធំ និង​មង​ដែល​ដាក់​នៅ​តំបន់ហាមឃាត់ មាន​ប្រវែង​សរុប​១២.៥០០​ម៉ែត្រ​.​ដកហូត​សន្ទូច​ចំនួន​៩៦៧៦​ផ្លែ​.​ដកហូត​ទូក​-​ម៉ាស៊ីន​០២​គ្រឿង .​កាំភ្លើង​កែ​ច្នៃ​០១​ដើម​.​ថ្នង​ដងត្រី​០៤​គ្រឿង​. ធុង​ប្រោស​ត្រី​០១ គ្រឿង​. អា​គុយ​០២ គ្រឿង​.​ខ្សែកាប​ចំនួន​១៤​សរសៃ ប្រវែង​១៥​ម៉ែត្រ និង​ទូរស័ព្ទ​ចំនួន​០១ គ្រឿង ។

ជា​គ្នា​ខណ្ឌ​ជលផល​បាន​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ប្រមាណ​២៤០​នាក់ នៅ​តាម​ដង​ទន្លេ និង​ធ្វើ​កិច្ចសន្យា​ដល់​ប្រជា​នេសាទ និង​អ្នក​ប្រមូល​ទិញ​ត្រី​ចំនួន​១៥​នាក់ ព្រមទាំង​បំផ្លាញ​របាំង​ព្រួល​បិទ​អូរ​ចំនួន​០៤​កន្លែង មាន​បង្គោល​ចំនួន​២២៥ បង្គោល របាំង​ព្រួល​ប្រវែង ៧៥​ម៉ែត្រ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ