ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​ចាក់សំរាម​ទំនើប​មួយ ស្ថាបនា​បាន​៨០%​ហើយ​នៅ​ជាយក្រុង​កំពង់ចាម

3 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទីលាន​ចាក់សំរាម​ថ្មី​ដែល​មាន​ទំហំ​ជាង​១៨​ហិ​កតា ស្ថិត​នៅ​ឆ្ងាយ​ពី​ភូមិឋាន​ប្រជាពលរដ្ឋ​ប្រមាណ​៦​គីឡូម៉ែត្រ ក្នុងភូមិ​កោះរកា​ក្នុង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម មក​ដល់ពេល​នេះ ការ​ស្ថាបនា​ផ្លូវ​បេតុង​សម្រាប់​ចេញចូលបាន​រួចរាល់​ហើយ ដើម្បី​ងាយស្រួល​រថយន្ត​បើក​ចូល​ចាក់សំរាម…

ខេត្តកំពង់ចាម ៖ ទីលាន​ចាក់សំរាម​ថ្មី​ដែល​មាន​ទំហំ​ជាង​១៨​ហិ​កតា ស្ថិត​នៅ​ឆ្ងាយ​ពី​ភូមិឋាន​ប្រជាពលរដ្ឋ​ប្រមាណ​៦​គីឡូម៉ែត្រ ក្នុងភូមិ​កោះរកា​ក្នុង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម មក​ដល់
ពេល​នេះ ការ​ស្ថាបនា​ផ្លូវ​បេតុង​សម្រាប់​ចេញចូលបាន​រួចរាល់​ហើយ ដើម្បី​ងាយស្រួល​រថយន្ត​បើក​ចូល​ចាក់សំរាម ដោយ​ប្រែ​ក្លាយទៅជា​ជីកំប៉ុស សម្រាប់​ដំណាំ​កសិកម្ម​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ទំនើប ។ ជាមួយ​នេះ មាន​អាង​ចម្រោះ​ទឹក​កខ្វក់ ព្រមទាំង​មាន​ប្រឡាយ​ជុំវិញ មិន​ឱ្យ​ហូរ​ចូល​ស្រែ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​នោះ​ទេ ។

លោក ផ​ន ផូ មេឃុំ​កោះ​រកា មាន​ប្រសាសន៍​ថា ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​នឹង​សហការី​ជា​ច្រើន​នាក់ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​អភិវឌ្ឍ​នៃ​ទីលាន​ចាក់សំរាម ដែល​មាន​លក្ខណៈ​ស្តង់ដារ​ទំនើប​នេះ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ គឺ​សំណង់​អគារ​បេតុង​ជា​ច្រើន​ខ្នង ហើយ​ក្រុម​ជាង​កំពុង​ញឹកញាប់​ដៃជើង ធ្វើ​យ៉ាងណា​ឲ្យ​ទាន់​ផែនការ​ដែល​បាន​កំណត់ ។

លោក​មេឃុំ​មាន​ប្រសាសន៍​បន្ត​ថា ពេល​ណា​សំរាម​ចាក់​ចូល​ក្នុង​អាង​ស្តុក​បានជា​ច្រើន​តោន​នោះ​មាន​ក្រុមបច្ចេកទេស​សម្រាប់​កែ​ច្នៃ​សំរាម​ដោយ​ធ្វើការ​ញែក​ទៅ​តាម​ប្រភេទ​នីមួយ​ៗ ខ្លះ​អាចយ​កមក​ផលិត​ជា​ជីកំប៉ុស​សម្រាប់​កសិករ​យក​ទៅ​ដាក់​ដំណាំ​ដូច​ជា ស្រូវ​និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព គឺ​ធ្វើ​ឲ្យ​បាន​ទិន្នផល​ខ្ពស់ ។ មាន​អាង​សម្រាប់​ចម្រោះទឹក​ស្អុយ​ដែល​ហូរ​ចេញពី​សំរាម ក្នុង​នោះ​អាង​ទឹក​ចុង​ក្រោយ​គេ​គឺជា​ប្រភេទ​ទឹក​ស្អាត ដែល​យើង​ស្ទើរតែ​អាចយ​កមក​ផឹក​បាន ។

គួរ​បញ្ជាក់​ថា គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ថ្មី​នេះ ក្នុង​ជំហាន​ដំបូង​បាន​និង​កំពុង​ដំ
ណើ​រកា​រលើ​ផ្ទៃដី​ទំហំ​៨,១៣​ហិ​កតា ក្នុង​នោះ​ទីលាន​ទុកដាក់​សំរាម​ទំហំ ១,៣​ហិ​កតា អាង​ប្រ
ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ ចំនួន​៤​អាង កសាង​ផ្លូវ​ចូល​ទីលាន​ចាក់សំរាម​១​ខ្សែ​ប្រវែង​ជាង ២ ០០០​ម៉ែត្រ និង​កសាង​ផ្លូវ​បេតុង​នៅ​ក្នុង​ទីលាន​ជាង ១ ០០០​ម៉ែត្រ ។ សាងសង់​ច្រកចូល និង​របង​មាន អគារ​ការិយាល័យ និង​អគារ​ស្នាក់​នៅ​កម្ពស់ ២​ជាន់ កន្លែង​ថ្លឹង​រថយន្ត អគារ​សម្រាប់​ញែក​សំរាម អគារ​រោង​ជាង អគារ​ស្តុក​ទុក​កាក​សំណល់​ដែល​គ្រោះថ្នាក់​បណ្ដោះអាសន្ន អគារ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី និង​ទឹក ។ កន្លែង​លាង​សម្អាត​រថយន្ត អគារ​សម្រាប់​ធ្វើ​ជា​កំ​ប៉ុ​ស រណ្ដៅ​ទុកដាក់​សំរាម​សំណល់​គ្រោះថ្នាក់ និង​ដាក់​ប្រព័ន្ធ​ថាមពល​សូ​ឡា​ផង​ដែរ ។

លោក ផ​ន ផូ បញ្ជាក់​ថា ក្រោយ​ពី​ទីលានចាក់សំរាម​ដែល​ស្ថាបនា​ក្នុង​គម្រោង​ទី​១​រួចរាល់​នោះ រូប​លោក​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កោះរកា​ទាំងមូល ឲ្យ​យល់​ដឹង​ពី​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។ ពិសេស គឺ​ត្រូវ​មាន​ធុងសំរាម​ដាក់​នៅ​តាម​មុខ​លំនៅ​ឋាន​នីមួយ​ៗ ដើម្បី​ឲ្យ​ងាយស្រួល​ដល់​កម្មករ​ចុះ​ប្រមូល និង​មាន​បង់ថ្លៃ​សេវា​ប្រចាំខែ​ក្នុង​កម្រិត​មួយ​ដែល​ពលរដ្ឋ​អាចទទួលយក​បាន ។

ពេល​ដែល​តំបន់​នេះ​អាច​ផលិត​ជីកំប៉ុស​បាន​រូប​លោក​នឹង​ងាក​មក​ប្រើ​ជី​នេះ​វិញ ដើម្បី​យក
ទៅ​ដាក់​ដំណាំ​របស់​លោក​ផ្ទាល់​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​រក្សា​គុណភាព​ដី​នៅ​ដដែល ដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​ឲ្យ​បាន​ច្រើន តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ នេះ
ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​អាជ្ញាធរ​មូលដ្ឋានសប្បាយ​រីករាយ ដោយ​ជួយ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ