ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ប្រើ​បច្ចេកវិទ្យា​នុយ​ក្លេ​អែរ​ដើម្បី​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ

3 ថ្ងៃ មុន
  • ភ្នំពេញ

កម្ពុជា​បាន​កំពុង​តែ​ស្នើ​សុំ​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​បរមាណូ ឬនុយ​ក្លេ​អែរ ដើម្បី​បម្រើ​ក្នុង​ការ​វិភាគ ពិសោធន៍ និង​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ និង​ស្នើ​សុំ​ឧបករណ៍​វិភាគ​ពិសោធន៍​ចាំបាច់​មួយ​ចំនួន​។ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ លោក ឡេ​ង…

កម្ពុជា​បាន​កំពុង​តែ​ស្នើ​សុំ​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​បរមាណូ ឬនុយ​ក្លេ​អែរ ដើម្បី​បម្រើ​ក្នុង​ការ​វិភាគ ពិសោធន៍ និង​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ និង​ស្នើ​សុំ​ឧបករណ៍​វិភាគ​ពិសោធន៍​ចាំបាច់​មួយ​ចំនួន​។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ លោក ឡេ​ង វិទូ ប្រធាន​នាយកដ្ឋាន​ស្តីទី​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា និង​មន្ត្រី​ជំនាញ​បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជា​លោកស្រី គី​ម​ប័លី រ៉ូ​សែ​ល័ ( Kimberley-ROESSELER ) មន្ត្រី​គ្រប់គ្រង​គម្រោង របស់​កម្ពុជា​នៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ និង​មន្ត្រី​ទំនាក់ទំនង​ជាតិ​លើ​កិច្ចការ​បច្ចេកទេស នៅ​កម្ពុជា មក​ពី​ក្រសួង​រ៉ែ​និង​ថាមពល​រួច​ហើយ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក ឡេ​ង វិទូ បាន​លើក​ឡើង​ផ្តោត​សំខាន់​ទៅ​លើ​របៀបវារៈ​ចំនួន​២ គឺ​ការ​ពិនិត្យ​លើ​ការ​អនុវត្ត​គម្រោង​ដែល​ក្រសួង​ទទួល​បាន​ក្នុង​ឆ្នាំ​២០២៤-២០២៥ ពាក់ព័ន្ធ​នឹង​សមត្ថភាព ការ​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​បរមាណូ​សម្រាប់​បេតិកភណ្ឌ​វប្បធម៌ និង​កម្មវិធី​ឧស្សាហកម្ម និង​ទី​២​ពិនិត្យ​លើ​សំណើរ​គម្រោង​ឆ្នាំ​២០២៦-២០២៧ អំពី បច្ចេកវិទ្យា​នុយក្លេអ៊ែរ​សម្រាប់​បេតិកភណ្ឌ​វប្បធម៌ និង​កម្មវិធី​ឧស្សាហកម្ម​។

កិច្ច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​នេះ​បាន​បញ្ចប់​ប្រកប​ទៅ​ដោយ​ផ្លែផ្កា ដោយ លោកស្រី គី​ម​ប័លី រ៉ូ​សែ​ល័ បាន​ឯកភាព​គាំទ្រ​ចំពោះ​គម្រោង​ស្នើ​សុំ​សម្រាប់​២០២៦-២០២៧​។ មក​ដល់​ពេល​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កំពុង​ទទួល​បាន និង​បន្ត​ស្នើ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បរា​មា​ណូ​ក្នុង​ការ​វិភាគ ពិសោធន៍ និង​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ និង​ស្នើ​សុំ​ឧបករណ៍​វិភាគ​ពិសោធន៍​ចាំបាច់​មួយ​ចំនួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ