ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​យល់​ថា​របាយ​ការណ៍​អាមេរិក​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​មិន​ឆ្លុះ​បញ្ចាំង​សភាព​ការណ៍​ពិត

4 ខែ មុន

ទី​ក្រុង​ហាណូយ៖ វៀតណាមឆ្លើយ​តប​​​ទៅ​នឹង​ការ​បញ្ចេញ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​។ ជា​ពិសេស​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​។ លោក​ស្រី​ហ្វាម​ធូហាង​ជា​អ្នក​នាំ​ពាក្យ​វៀតណាម​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ស្រី​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​អាមេរិក​ដែល​វាយ​តម្លៃ​ប្រកប​ដោយ​​ភាព​សត្យានុម័ត​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​វៀតណាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​។ លោក​​ស្រី​ឆ្លើយ​តប​ទៅ​​របាយ​ការណ៍​​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០២៤​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា​។ ឆ្នាំ​២០១១ វៀតណាម​​កែ​សម្រួល​ច្បាប់​របស់​ខ្លួន​ដើម្បីប្រយុទ្ធ​ប្រឆាំង​…

ទី​ក្រុង​ហាណូយ៖ វៀតណាមឆ្លើយ​តប​​​ទៅ​នឹង​ការ​បញ្ចេញ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​។ ជា​ពិសេស​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​។ លោក​ស្រី​ហ្វាម​ធូហាង​ជា​អ្នក​នាំ​ពាក្យ​វៀតណាម​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ស្រី​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​អាមេរិក​ដែល​វាយ​តម្លៃ​ប្រកប​ដោយ​​ភាព​សត្យានុម័ត​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​វៀតណាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​។

លោក​​ស្រី​ឆ្លើយ​តប​ទៅ​​របាយ​ការណ៍​​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០២៤​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា​។ ឆ្នាំ​២០១១ វៀតណាម​​កែ​សម្រួល​ច្បាប់​របស់​ខ្លួន​ដើម្បីប្រយុទ្ធ​ប្រឆាំង​ និង​ទប់​ស្កាត់​​ការ​ជួញ​ដូរ​មនុស្ស​។ តាម​រយៈ​នេះ​ វៀត​ណាម​ស៊ើប​អង្កេត​កាន់​តែ​ទូលំ​ទូលាយ​ទៅ​លើ​សំណុំ​រឿង​ជួញ​ដូរ​មនុស្ស​។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​ខិត​ខំ​ពង្រឹង​បេសក​កម្ម​​ចាប់​ពី​ឆ្នាំ​២០២១-​​២០២៥​ និង​ការលើក​ទិស​ដៅ​ការ​ងារ​សម្រាប់​ឆ្នាំ​២០៣០។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​​​លោក​ស្រី​ហ្វាម​ធូ​ហាង។

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​យើង​បាន​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​រឿង​នេះ និង​បាន​ផ្ដល់​សេវា​គាំទ្រ​ចំពោះ​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញ​ដូរ​មនុស្ស​។ វៀតណាម​ និង​អាមេរិក​នឹង​បន្ត​សហ​ការ​គ្នា​ជិត​ស្និទ្ធ​ និង​រៀប​ចំ​ការ​សន្ទនា​គ្នា​ និង​ការ​ពិភាក្សា​គ្នា​ដើម្បី​វាយ​តម្លៃ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​របស់​វៀតណាម​។ ចំពោះ​ករណី​ដែល​អាមេរិក​ដាក់​វៀតណាម​នៅ​ក្នុង​បញ្ជី​ត្រូវ​ពិនិត្យ​តាម​ដាន​ពាក់​ព័ន្ធ​នឹង​សេរី​ភាព​ខាង​ជំនឿ​សាសនា​នោះ​ លោក​ស្រី​ហ្វាម​ធូហាង​សោក​ស្ដាយមិន​គួរ​អាមេរិក​ដាក់​វៀតណាម​នៅ​ក្នុង​បញ្ជី​នោះ​ទេ​។

របាយ​ការណ៍​នោះ​ទទួ​លស្គាល់​ថា​វៀតណាម​មាន​ដំណើរ​ការ​ជឿន​លឿន​ទៅ​មុខ​​​ក្នុង​ការ​ការ​ពារ​ និង​លើក​កម្ពស់​​សេរី​ភាព​ខាង​ជំនឿ​សាសនា​។ ប៉ុន្តែ​វៀតណាម​យល់​ថា​របាយ​ការណ៍​នោះរៀប​ចំ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ព័ត៌​​មាន​ដែល​មិន​​​សត្យានុម័ត និង​គ្មាន​ប្រភព​ច្បាស់​លាស់​។ ដូច្នេះ មិន​អាច​ឆ្លុះ​បញ្ចាំង​សភាព​ការណ៍​ពិត​នៅ​វៀតណាម​បាន​ឡើយ​។ អ្នក​នាំ​ពាក្យ​វៀតណាម​យល់​ថា​សិទ្ធិ​ទាំងនេះ​បាន​​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​នានា​​។ មិន​តែ​ប៉ុណ្ណោះ​បាន​អនុវត្ត​​យ៉ាង​ខ្ជាប់​ខ្ជួន​។

​វៀតណាម​ត្រៀម​​ជជែក​គ្នា​​ជា​មួយ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​គោរព​​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅមកប្រកប​ដោយ​ការ​បើក​ចិត្ត​ទូលាយ​។ វៀតណាម​សូម​ស្នើ​សុំ​ឱ្យ​ប្រទេស​អាមេរិក​ធ្វើ​របាយ​ការណ៍​ឥត​លំអៀង​​ដោយ​ផ្អែក​លើ​ព័ត៌​មាន​​ច្បាស់​ការណ៍​​ និង​ស៊ី​ជម្រៅ​​អំពី​សភាព​ការណ៍​ពិត​នៅ​វៀតណាម​។ ម៉្យាង​ទៀត​ វៀតណាម​សង្ឃឹម​ថា​អាមេរិក​នឹង​ដក​វៀតណាម​ចេញ​ពី​បញ្ជី​ដែល​ត្រូវ​សង្កេត​​តាម​ដាន​ពាក់​ព័ន្ធ​នឹង​សេរី​ភាព​ខាង​ជំនឿ​សាសនា​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ