រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណ បក្សនយោបាយនៅអាស៊ី (ICAPP) សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបបក្សប្រជា ជនកម្ពុជាដែលគណបក្សកាន់អំណាចយូរឆ្នាំមកហើយបានអះអាងថា បច្ចុប្បន្នស្ថានភាពន យោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។
សម្ដេចតេជោ បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារហាយយ៉ាត់ថា គណបក្សប្រជាជនកម្ពុជា មានកិត្តិយសដែល បានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាពការណ៍ពិភពលោក បច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសា ស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។
ក្នុងឱកាសនេះ សម្ដេចតេជោ បានចែករំលែកនូវទស្សនៈ បទពិសោធន៍ ឧត្តម្មានុវត្តន៍ជា អ្នកដឹកនាំ នៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រកបដោយពលិកម្ម និងការយក ជីវិត ធ្វើជាដើមទុន ក្នុងការរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការសាង ប្រទេសពីស្ថានភាពស្ទើរសូន្យ, ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំ មកនូវសន្តិភាព ដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំ ចុងក្រោយនេះ។ សម្តេចតេជោហ៊ុន សែនបានគូសបញ្ជាក់ក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នស្ថាន ភាពនយោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន»។
សម្ដេចបន្ថែមថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រ ជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់ សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេស តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានាដំណើរការអភិវឌ្ឍ លើគ្រប់វិស័យបន្ដទៀត។ សន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនា របស់ប្រជាជនត្រូវ បានការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។
ជាមួយគ្នានោះដែរ សម្ដេចគូសរំលេចថា ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គម ដ៏ខ្លាំង ក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផល សង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ កម្ពុជាសង្ឃឹមថា កម្ពុជានឹងអាចចូលរួមចំណែកចែករំលែក អំពីបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរកសាងថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោកទាំងមូល៕
ចែករំលែកព័តមាននេះ