ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលសម្រេចឲ្យក្រសួងរ៉ែ និងថាមពលបង្កើតស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានត្រឹមត្រូវតាមស្ដង់ដារ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​សម្រេច​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​សម្រេច​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ដ​អគ្គិសនី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​សម្រេច​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​សម្រេច​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ដ​អគ្គិសនី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​បន្ដ​របស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​នូវ​ផលប្រយោជន៍​សំខាន់​ៗ​ចំនួន​២ ដែល​ប្រទេស​ជាតិ​ទទួល​បាន ក្រោយ​ប្រជាពលរដ្ឋ​ផ្លាស់​ប្ដូរ​ពី​ការ​ប្រើប្រាស់​យានយន្ដ​ប្រើ​ប្រេងឥន្ធនៈ​ទៅ​ប្រើ​យានយន្ដ​អគ្គិសនី ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ផលប្រយោជន៍​ចំនួន​២ ដែល​ត្រូវ​បាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត រួម​មាន ៖ ទី​១ ៖ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ថាមពល​សម្រាប់​ការ​ដឹក​ជញ្ជូន ដោយ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ប្រើ​ថាមពល​តិច​ជាង ការ​ប្រើ​យានយន្ត​ប្រើ​ប្រេងឥន្ធនៈ​ប្រហែល​៥​ដង ។

ទី​២ ៖ បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​វិស័យ​ដឹក​ជញ្ជូន ដោយ​ងាក​មក​ប្រើ​ថាមពល​អគ្គិសនី ដែល​ផលិត​ពី​ថាមពល​ស្អាត​កាន់តែ​ច្រើន​វិញ ។ ក្នុង​ន័យ​នេះ សម្ដេច​មហា​បវរ​ធិ​បតី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​យានយន្ដ​អគ្គិសនី ឆ្នាំ​២០២៤-២០៣០ ដែល​មាន​គោលបំណង​ជំរុញ​ការ​ប្រើប្រាស់ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​វិស័យ​យានយន្ត​អគ្គិសនី​ទាំងមូល ។

ជាមួយ​គ្នា​នេះ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហើប​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​រថយន្ដ BYD ដែល​ជា​ក្រុមហ៊ុន​រថយន្ដ​អគ្គិសនី ដើម្បី​ដំឡើង​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​តែ​ម្ដង ។ ខណៈ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​នាំ​ចូល​រថយន្ដ​អគ្គិសនី ឬ​អគ្គិសនី​លាយ​សាំង​ចូល​មក​ប្រ​ទេ ស​កម្ពុជា ។

សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី​ក៏​ណែនាំ​ដល់​ក្រសួង​រ៉ែ និង​ថាមពល ដែល​មាន​តួនាទី​ភារកិច្ច​ដឹកនាំ​ជំរុញ​ការ​អភិវឌ្ឍ​ស្ថានីយ៍​បញ្ចូល​ថាមពល​យានយន្ដ​អគ្គិសនី​នៅ​កម្ពុជា ត្រូវ​រៀបចំ​ដាក់​ចេញ​នូវ​ចំណាត់ការ​នានា​ជុំវិញ​ការ​អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ដ​អគ្គិសនី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា មាន​តែ​ការ​អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ដ អគ្គិសនី​ឲ្យ​បាន​កាន់តែ​ប្រសើរ​ច្រើន​ទេ ទើប​អាច​ដាក់​ចេញ​ទាក់ទាញ​ការ​បង្កើត​ការ​ផ្លាស់​ប្ដូរ​យានយន្ដ​ពី​ប្រើ​ប្រេងឥន្ធនៈ ទៅ​ប្រើប្រាស់​យានយន្ដ​អគ្គិសនី​វិញ​ជា​បណ្ដើរ​ៗ ដើម្បី​ផ្ដល់​ជម្រើស សម្រាប់​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​ឲ្យ​ក្រសួង​សា​ធា​ណ​ការ និង​ដឹក​ជញ្ជូន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត ហើយ​ក្រសួង​រ៉ែ និង​ថាមពល​ធ្វើការ​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ដ​អគ្គិសនី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ។

សូម​ជម្រាប​ថា បើ​ការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២៤​នេះ មាន​យានយន្ត​បាន​ចុះបញ្ជី​សរុប​ទូ​ទាំង​ប្រទេស​បាន ២០០,៨២៤​គ្រឿង ក្នុង​នោះ​ម៉ូតូ ១៧០,៧៤៦​គ្រឿង យានយន្ត​ធុន​ស្រាល​២៦,៣៨០​គ្រឿង និង​យានយន្ត​ធុន​ធ្ងន់​៣,៦៩៨​គ្រឿង ។ សម្រាប់​រយៈពេល​៦​ខែ ឆ្នាំ​២០២៤​នេះ មាន​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​សរុប​ចំនួន​១,៤៧៩​គ្រឿង ក្នុង​នោះ ម៉ូតូ​៥១៨​គ្រឿង ម៉ូតូ​កង់​បី​៣០​គ្រឿង និង​រថយន្ត​៩៣១​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ