ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចិន​​៣​នាក់​ប្រើ​កាំ.​ភ្លើ.ង.​​ខ្លី.​អត់​ច្បាប់​បា.ញ់.​​១​គ្រា.ប់​​ប៉ុន​ប៉ង.​ឃា.ត.​ក.ម្ម​.

1 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​៣​ៈ​០០​នាទី ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ពាក្យបណ្តឹង​ថា មាន​បុរស​ជនជាតិ​ចិន​២​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​៣​ៈ​០០​នាទី ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ពាក្យបណ្តឹង​ថា មាន​បុរស​ជនជាតិ​ចិន​២​នាក់ បាន​ប្រើប្រាស់​កាំភ្លើងខ្លី​១​ដើម​(​មិន​ស្គាល់​ម៉ាក​)​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​បុរស​ចិន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ចំណុច​បុរី BS.O5 ក្រុម​១៧ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦​ៈ​០០​នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ។

ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន
១-​ឈ្មោះ ZHANG HAO ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ។
២-​ឈ្មោះ WANG SHENG HOU ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន ។
និង​៣-​ឈ្មោះ YANG OU ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ។
វត្ថុ​តាង​ដកហូត​បាន​រថយន្ដ​៣​គ្រឿង កាំភ្លើងខ្លី​មួយ​ដើម គ្រាប់​ប្រភេទ​380mm ចំនួន​១០​គ្រាប់ និង​សម្បក​កា​ទុ​ស្ស​១​គ្រាប់ ខ្នោះដៃ​ចំនួន​២ ផ្លា​ក​លេខ​រថយន្ដ​២​គូ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។

បច្ចុប្បន្ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ