ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ បើកម្ពុជាមិនគ្រប់គ្រងអធិបតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ ប្រហែលជាអន្តរាយរួចស្រេចទៅហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​ថា ICAPP លើក​ទី​១២…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​ថា ICAPP លើក​ទី​១២ បាន​គូសបញ្ជាក់​ថា បើ​កម្ពុជា​មិន​គ្រប់គ្រង​អធិបតេយ្យ និង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ទេ ប្រហែលជា​អន្តរាយ៍​រួច​ស្រេច​ទៅ​ហើយ តាម​រយៈ​នយោបាយ​ស្តី​ការ​កាត់ទោស​ខ្មែរក្រហម ។

ថ្លែង​បើក​មហាសន្និបាត សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​ថា ICAPP បណ្តា​គណបក្ស​នយោបាយ នៅ​អាស៊ី​ជិត​៦០​មក​ពី​ជាង​៤០​ប្រទេស នា​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​វិមាន​៧​មក​រា នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​និយាយ​ត្រង់​ចំណុច​នេះ​បន្តិច​ថា បើ​កម្ពុជា​មិន​គ្រប់គ្រង​អធិបតេយ្យ​របស់​ខ្លួន និង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ទេ យើង​ប្រហែលជា​អន្តរាយ​រួច​ស្រេច​ទៅ ហើយ​ក្រោម​របៀបវារៈ​នយោបាយ ស្តី​ពី​ការ​កាត់ទោស​ខ្មែរក្រហម ដែល​មិន​បាន​គិត​ទៅ​ដល់​ការ​ផ្សះ​ផ្សាយ​ជាតិ​» ។

សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា​គេ​បាន​លើក​ឡើង​ដោយ​លម្អៀង​ពី ការ​កាត់ទោស​ខ្មែរក្រហម ប៉ុន្តែ​គេ​មិន​គិត​ទៅ​ដល់​សន្តិភាព​នោះ​ទេ ហើយ​អ្វី​ដែល​គួរ​ឲ្យ សោកស្តាយ គេ​បាន​បង្កើត​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​បាន​គាំទ្រ​ខ្មែរក្រហម​នៅ អង្ក​ការ​សហប្រជាជាតិ តែ​ដល់​ពេល​កាត់ទោស​គេ​ជំរុញ​ឲ្យ​យើង កាត់ទោស​ដោយ​មិន​គិ តទៅ​ដល់​ផលវិបាក ដែល​នឹង​កើតឡើង​ដោយ​ការ​កាត់ទោស​នោះ​ទេ ។

សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ថា ៖«​ខ្ញុំ​បាន​ធ្លាប់​ប្រាប់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​យ៉ាង​ច្បាស់​ៗ​ថា ខ្ញុំ​សុខចិត្ត​ឲ្យ​តុលាការ​នេះ​បរាជ័យ តែ​ខ្ញុំ​មិន​ឲ្យ​ប្រទេស​របស់ខ្ញុំ​កើតសង្គ្រាម​ឡើយ​វិញ​នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ការ​រួមចំណែក​របស់​បរទេស​ណាមួយ​ក្នុង​ក្រប​ខណ្ឌ​ជា​អង្គការ​ក្នុង​តំបន់​ក្តី ឬ​រហូត​ដល់​អង្គការសហប្រជាជាតិ​ក្តី កុំ​ភ្លេច​ភាព​ជា​ម្ចាស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​នៅ​ចំពោះ​ថ្នាក់ដឹកនាំ​មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ថា​៖«​ពិតមែន ហើយ យើង​ត្រូវ​បំពេញ​នូវ​ស្តង់ដារ ប៉ុន្តែ​សួរ​ថា អ្វី​ទៅ​ជា​ស្តង់ដា0x017d7

នៅ​លើ​លោក​កី​យ​នេះ ស្តង់ដារ​មាន​តែ​ក្នុង​វិស័យ​កីឡា​តែ​ប៉ុណ្ណោះ គ្មាន​ទេ​នៅ​ក្នុង​នយោបាយ ហើយ​ក៏​គ្មាន​ទេ នៅ​ក្នុង​ទិដ្ឋភាព​ផ្សេង​ៗ ។ មាន​តែ​កីឡា​មួយ​គត់ ដែល​មាន​ស្តង់ដារ​ពិតប្រាកដ ប៉ុន្តែ​ន​យោ​យ​គ្មាន​ទេ​ស្តង់ដារ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​មាន​កម្រិត​គ្រប់គ្រង​ខុស​ៗ​គ្នា​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​បន្ថែម​ថា សន្តិភាព​ក៏​បាន​តម្រូវ​ឲ្យ​មានការ​សម្រុះសម្រួល​ផ្នែក​នយោបាយ​ផង​ដែរ ។ ការ​ផ្សះផ្សារ​ជាតិ​តម្រូវ​ឲ្យ​យើង​មាន​សម​រហ​កម្ម​របស់​ខ្មែរក្រហម និង​ប្អូន​ខ្មែរក្រហម​ទៅ​ក្នុង​សង្គម​ជាតិ ដើម្បី​សម្រេច​បាន​ដែល​ផ្តោត​លើ​តម្រូវការ​សុខដុម​មនុស្សជាតិ​មូលដ្ឋាន​សម្រាប់​អ​តី​យុទ្ធ​ជន និង​មេដឹកនាំ​ខ្មែរក្រហម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ