រាជធានីភ្នំពេញ ៖ ថ្លែងចំពោះមុខតំណាងគណបក្សជិត៦០ មកពី៤០ប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើក ទី១២បានគូសបញ្ជាក់ថាប្រទេសជាតិមួយអាច នឹងធ្លាក់ចូលទៅក្នុងភាព វឹកវរឬ សង្គ្រា មស៊ីវិល វិញមិនខានបើមិនចេះថ្លឹងថ្លែងក្នុងការផ្សះផ្សាជាតិ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបើកមហាសន្និបាតសន្និ សីទអន្តរ ជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ហៅថា ICAPP ដែលមាន បណ្តាគណ បក្សនយោបាយ នៅអាស៊ីជិត៦០មកពីជាង៤០ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ថាយុត្តិធម៌មិនអាចសម្រេចបាននោះទេបើគ្មានសន្តិភាព ហើយ ការស្វែងរកយុត្តិធម៌ តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះ ផ្សាជាតិ មិនមែនជាជម្រើ សដ៏ឆ្លាតវៃនោះទេ។
សម្តេចតេជោហ៊ុនសែន បានគូសបញ្ជាក់ថា៖« ការស្វែង រកយុត្តិធម៌តក់ក្រហល់ ដោយ ពុំបានថ្លឹង ថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃ នោះ ទេបើពុំនោះទេ ប្រទេសជា តិមួយអាច នឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៊ីវិលវិញមិនខាន»។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះ ថា «ខ្ញុំសូមនិយាយពីការផ្សះផ្សាជាតិ និងយុត្តិ ធម៌អន្តរកាល នៅក្នុងការស្វែងរកសន្តិភាពរ បស់កម្ពុ ជា។ នៅក្នុងគោល នយោបាយ ឈ្នះ-ឈ្នះរបស់ខ្ញុំ ខ្ញុំមានទស្សនៈថា សន្តិភាពប្រកប ដោយនិរន្ត រភាព មិនអាចសម្រេចបានទេ ប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់ លើកត្តាសំ ខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គមសេដ្ឋកិច្ច ក៏ដូចជា ការចូលរួមនៃ កិច្ចសហប្រតិបត្តិការអន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ នៅក្នុងចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា យុត្តិធម៌ មិនអាចមានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹង ថ្លែងពី ការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹង ធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋាន គ្រឹះមួយ នៃការស្វែងរកសន្តិភាពប្រកបដោយនិរន្តរភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការផ្សះផ្សាជាតិ ជាការរកបានសុខសន្តិភា ពប្រ ក បដោយនិរន្តរភាព។ ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួនទេ កម្ពុជាអាចនឹ ងអន្តរាយវិញ ដោយសារការកាត់ទោសខ្មែរក្រហម ដែលមិនបានគិតដល់ការផ្សះផ្សាជាតិ។ ការ ប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចស ម្រេច ការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា ការស្វែងរកយុត្តិធម៌ប្រញាប់ប្រញាល ដោយ មិនគិតពីសន្តិភាព មិនមែនជាជម្រើសរបស់សម្តេចនោះឡើយ។ ជាមួយគ្នានេះសម្តេចតេជោ បានបន្តថា ការប្រើយុទ្ធសាស្ត្រ DIFID មិនមែនជារឿង ហួសហេតុនោះឡើយ ដើម្បីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា។
នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅ បណ្តាប្រទេសដែ លអះ អាង ថាជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្រ រដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ។ ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន ក៏បានស្គាល់រួចទៅហើយពីរូបមន្តបដិវត្តន៍ពណ៌ ហើយត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ៕
ចែករំលែកព័តមាននេះ