ខេត្តបន្ទាយមានជ័យ ៖ ផ្លូវចូលបុរីគិមឡូនបែកលូបង្ហូរលាមកហូរលើផ្លូវ បណ្តាលឱ្យក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋសុំអោយអាជ្ញាធរមើលផង ទ្រាំលែងបានហើយ ធុំក្លិនខ្លាំងណាស់ ដែលស្ថិតក្រោយវត្តផ្សារកណ្តាល ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋបានប្រាប់ថា ក្លិនពិតជាស្អុយខ្លាំងដែលមិនអាចទ្រាំលែងបាន ទើបសុំអោយអាជ្ញាធរសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជួយមើលផង ធ្វើអោយប៉ៈពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋនៅតាមដងផ្លូវ ព្រោះតែទឹកលាមក ដែលបែកលូហូរលើផ្លូវបេតុងផ្លូវចូលបុរីគិមឡូនមានរយៈពេលយូរមកហើយ។
ប្រជាពលរដ្ឋបានប្រាប់ថា៖ទឹកដែលហូរចេញពីចំណុចលូបែកផ្លូវចូលបុរីគិមឡូននេះគឺបែកយូរមកហើយមានក្លិនស្អុយខ្លាំងណាស់ដែលជាលូបង្ហូរទឹកលាមកដែលមានពីខៀវហូរលើផ្លូវបេតុងហើយមានក្លិនស្អុយប៉ៈពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្រោយវត្តផ្សារកណ្តាល ផ្លូវចូលបុរីគិមឡូនដែលធ្វើអោយប៉ៈពាល់សុខភាពប្រជាពលរដ្ឋនិងបរិស្ថានដែលប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។
ប្រជាពលរដ្ឋបានទទូចស្នើសុំអោយអភិបាលក្រុងប៉ោយប៉ែត និងក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលមេត្តាជួយមើលផង ព្រោះមានក្លិនស្អុយខ្លាំងណាស់ដែលបែកលូបង្ហូទឹកលាមកដែលធុំក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋរស់តាមដងផ្លូវចូលបុរី គិម ឡូន ហើយទឹកនេះត្រាំផ្លូវបេតុងបើករថយន្តឆ្លងកាត់អាចខូចខាតបានហើយទឹកនេះមានក្លិនស្អុយដែលហូរចេញពីលូបង្ហូលាមកដែលបែកទឹកហូរលើផ្លូវមានក្លិនស្អុយ ៕
ចែករំលែកព័តមាននេះ