ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស! កា.ត់ក្រវិលកំប៉ុងបិទកាវមកដូរ​យក​លុយ ត្រូវ​អ្នកលក់ដឹងទាន់ ស្រែកផ្អើល

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​កាត់ក្រវិលកំប៉ុងស្រាបៀរបិទកាវយកទៅ​ដូរ​យកលុយ តែត្រូវអ្នកលក់

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​កាត់ក្រវិលកំប៉ុងស្រាបៀរបិទកាវយកទៅ​ដូរ​យកលុយ តែត្រូវអ្នកលក់ពិនិត្យឃើញថា ជាក្រវិលកំប៉ុង​ក្លែងបន្លំ បានធ្វើ​ឱ្យបុរសរូបនោះភ័យរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបាន និង​វាយម្នាក់​មួយដៃម្នាក់​មួយជើង បណ្តាល​ឱ្យរងរបួសទ្រោមខ្លួន និងរង់ចាំប្រគល់អោយសមត្ថកិច្ច​ចាត់ការតាមនីតិវិធី។

ហេតុការណ៍ខាងលើនេះ​ ​បាន​បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង៧និង៣០នាទី​យប់​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិឡកំប៉ោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីបុរសអ្នកលក់អីវ៉ាន់នៅចិញ្ចើមផ្លូវនៅកន្លែងកើតហេតុ បានឱ្យ​ដឹង​ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូកង់បីឈប់នៅមុខតូបរបស់គាត់ដែលដាក់លក់នៅចិញ្ចើមផ្លូវ​១០០៣ បន្ទាប់មកបានយកក្រវិលកំប៉ុងស្រាបៀរ មកដូរយកលុយ ​។ ពេលនោះគាត់ពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរ​ខាងលើ ឃើញសុទ្ធតែក្រវិលកំប៉ុង​កាត់ហើយបិទកាវ ដើម្បីបន្លំ ​។​បន្ទាប់មកគាត់ស្រែកប្រាប់ថា ក្រវិលកំប៉ុងបន្លំ ចំណែកបុរសម្នាក់ខាងលើបានរត់គេចខ្លួនដែរ តែត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាម​ ហើយស្រែកថាចោរៗ និងឃាត់ខ្លួនបាន រួច​ត្រូវបងប្អូន​ប្រជា​ពលរដ្ឋ​ស្វាគមន៍វាយមួយដៃមួយជើង បណ្តាលឲ្យបុរសរូបនោះរងរបួសទ្រោមខ្លួន ហើយបានទាក់ទងទៅនគរបាលប៉ុស្តិ៍ ដើម្បីនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ។

ដោយឡែកបុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាបាននិយាយប្រាប់ថា បុរសខាងលើបានបក់ដៃហៅគាត់អោយដឹកទៅទិញស្រា ហើយបែរជាមកយកក្រវិលកំប៉ុងបន្លំអញ្ចឹងសោះ។ បន្ទាប់មកអ្នករត់ម៉ូតូកង់បីឥណ្ឌា បានសុំបងប្អូនប្រជាពលរដ្ឋដោយគាត់មិនបានប្រព្រឹត្តជាមួយបុរសម្នាក់ខាងលើនោះឡើយ ចំណែកប្រជាពលរដ្ឋបានអោយគាត់ត្រឡប់ទៅវិញផងដែរ។

ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅនគរបាលប៉ុស្តិ៍ភ្លាមៗ ហើយអ្នកលក់ក៏ទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលផងដែរ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនិតិវិធីបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ