ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ខ្លួនឧកញ៉ាម្នាក់វាស់កម្ពស់ រួចបញ្ជូនទៅពន្ធនា​គារ ករណីចេញសែកស្អុ.យប្រមាណ១០ម៉ឺនដុល្លារ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤

0:00
0:00

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំ ខ្លួនគោរម្យងារឧកញ៉ាម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយប្រមាណ១០ម៉ឺនដុល្លារអាមេរិក ។

ឧកញ៉ារូបនោះឈ្មោះ ម៉ាន់ ច័ន្ទឌី ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ​ជាអគ្គនាយកក្រុមហ៊ុន IQI Cambodia និងក្រុមហ៊ុន Premium Group និងជាសមាជិកសភាពាណិជ្ជកម្ម កម្ពុជា ១រូបផងដែរ ។

ឧកញ៉ា ម៉ាន់ ច័ន្ទឌី ត្រូវបានសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្គាប់ឲ្យចូលខ្លួនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តាមដីកា​បញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងចោទប្រកាន់​ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើប្រាស់មូលប្បទានបត្រគ្មានសាច់ប្រាក់«សែកស្អុយ»ប្រមាណ១០​ម៉ឺនដុល្លារអាមេរិក ។

ក្រោយពីសាកសួរជនជាប់សង្ស័យ សមត្ថកិច្ចបានពិនិត្យ និងរកឃើញមានតម្រុយជាប់ពាក់ពន្ធបទល្មើសដូចពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបសមត្តកិច្ចសុំគោលការពីព្រះរាជអា​ជ្ញា ដើម្បីវាស់កំពស់ និងបញ្ជូនទៅស្ថាប័នអយ្យការតាមនីតិវិធី ។

សំណុំរឿងនេះបានស្ថិតនៅលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងបន្ទាប់ពីសាកសួររួចរាល់ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជន សង្ស័យជាផ្លូវការ និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដែលសំណុំរឿងនេះបានស្ថិតនៅលោក តុប ឈុនសុង សម្រេចឃុំខ្លួនលោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ដាក់ពន្ធនាគារPJ ជាបណ្តោះអា​សន្ន ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលជនសង្ស័យប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ