ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយមួយរូបច្នៃសម្បកកាហ្វេក្រងជាកន្រ្តក់យួរដៃ យ៉ាងស្រស់ស្អាតផ្ទុះការចាប់អារម្មណ៍

2 ខែ មុន

IQ ខ្ពស់​ណាស់ ចាស់​ពី​ដើម ពិតជា​ប៉ិនប្រសព្វ​ច្នៃ​ណាស់ ក្រោយ​លោកយាយ​មួយ​រូប​ច្នៃ​សម្បក​កាហ្វេ ថង់​នំ ដែល​គេ​បោះចោល និង​បំពង់​បឺត ជា​កន្ត្រក់​យ៉ាង​ស្រស់​ស្អាត​ផ្ទុះ​ពេញ​បណ្តាញ​សង្គម​យក្ស Tik…

IQ ខ្ពស់​ណាស់ ចាស់​ពី​ដើម ពិតជា​ប៉ិនប្រសព្វ​ច្នៃ​ណាស់ ក្រោយ​លោកយាយ​មួយ​រូប​ច្នៃ​សម្បក​កាហ្វេ ថង់​នំ ដែល​គេ​បោះចោល និង​បំពង់​បឺត ជា​កន្ត្រក់​យ៉ាង​ស្រស់​ស្អាត​ផ្ទុះ​ពេញ​បណ្តាញ​សង្គម​យក្ស Tik Tok ។

ជា​ការ​ពិត ការ​កែ​ច្នៃប្រឌិត​រិះរក​អ្វី​ដែល​ថ្មី​ប្លែក​ទាក់ទាញ ជា​គំនិត​ជា​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​ជីវិត​រស់នៅ​ខណៈ​វី​ដេ​អូ​ដែល​បង្ហោះ​ពី​លោកយាយ​ច្នៃ​សម្បក​កាហ្វេ​ធ្វើ​អោយ​បងប្អូន​មហាជន​ចង់​ជាវ​របស់​ទាំងនេះ​ជា​ខ្លាំង ដោយ​ខ្លះ​លើក​ឡើង​ថា​«​ខ្ញុំ​ចង់​ទិញ​ហើយ និង​សុំ​មើល​ម៉ូត​ផង​បង តើ​ខ្ញុំ​អាច​ទាក់ទង​លោកយាយ​ណា​ដែរ​បង?​» ។

មហាជន​ខ្លះ​ទៀត​លើក​ឡើ​ថា​«​លោកយាយ​ពិតជា​ពូកែ​មែន ពិតជា​ស្អាត​ណាស់ »​។ ឯ​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ទៀត​ថា​«​គួរតែ​ដាក់​ទីតាំង ដើម្បី​អោយ​អ្នក​ចាប់អារម្មណ៍​អាច​ទៅ​រក​ជាវ​បាន​ណាមួយ​លើក​ស្ទួយ​ស្នាដៃ​របស់​អ៊ំ​ស្រី​ផង​» ។ និង​ខ្លះ​ទៀត​លើក​ឡើង​ថា​«​ស្អាត​ៗ​ណាស់ ទិញ​ទុកដាក់​អីវ៉ាន់​ទៅ​ផ្សារ​ទិញ​ម្ហូប​ត្រូវ​ម៉​ង​» ។

គួរ​ជម្រាប​ដែរ ការ​ច្នៃ​សម្បក​កាហ្វេ ថង់​នំ បំពង់​បឺត របស់​លោកយាយ​អាច​ថា ជា​ការ​កែ​ច្នៃ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ដល់​បរិស្ថាន គ្មាន​ផ្លា​ស្ទិ​ច ទីក្រុង​ស្អាត ផ្តើម​ពី​បុគ្គល​ម្នាក់​ៗ និង​យើង​ទាំងអស់ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នៃ​សារព័ត៌មាន​កោះសន្តិភាព លោក ទ្រី ប៊ុ​ន​ញូ​ច ដែល​ជា​អ្នក​ជិតខាង​និយាយ​ថា លោកយាយ​រូប​នេះ​ឈ្មោះ ឌុ​ច ធុ​ច ។ ឆ្នាំ​នេះ លោកយាយ ធុ​ច មាន​អាយុ​៦៤​ឆ្នាំ​ហើយ ដោយសារ​វ័យ​ចំណាស់ ធ្វើ​អី​មិនកើត លោកយាយ​មាន​តែ​ក្រង​សម្បក​កាហ្វេ សំបក​នំ និង​បំពង់​បឺត ជា​កន្ត្រក់ ដើម្បី​បាន​លុយកាក់​តិចតួច ក្នុង​ការ​ដោះស្រាយ​ជីវភាព ។

លោក ប៊ុ​ន​ញូ​ច បន្ត​ថា ការ​ច្នៃ​ក្រង​របស់​ទាំងនេះ លោកយាយ​ចេះតា​មរយៈ​ចៅស្រី​ប្រសារ​របស់​លោកយាយ រួច​លោកយាយ​ក៏​បង្រៀន​ដល់​អ្នក​ភូមិ ឬ​ជួល​កាល​ក៏​ស៊ី​ឈ្មួ​ល​ក្រង​កន្ត្រក់​អោយ​គេ​ជាដើម ។ សម្រាប់​កន្ត្រក់​ដែល​ក្រង ដោយ​សម្បក​កាហ្វេ​នេះ គឺ​មានការ​គាំទ្រ​ច្រើន ពេល​ក្រង​បាន​យក​ទៅ​លក់​នៅ​ទីផ្សារ គឺ​មាន​បងប្អូន​ទិញ​យក​អស់​ៗ ខណៈ​បងប្អូន​មានការ​គាំទ្រ​ការ​ច្នៃ​សម្បក​កាហ្វេ បំពង​បឺត​ជា​កន្ត្រក់​នេះ ។

សម្រាប់​ការ​ច្នៃ​កន្ត្រ​ក់មួយ ត្រូវការ​ពេលវេលា​ច្រើន ដោយ​លោកយាយ ឌុ​ច ធុ​ច​ថា ត្រូវ​បត់​សម្បក​កាហ្វេ ឬ​បំពង​បឺត​យ៉ាង​ហោច​ណាស់​៤​ទៅ​៥​ថ្ងៃ រួច​ទើប​យក​វា​មក​ក្រង ។ ហើយ​ការ​ក្រង​នេះ​ទៀត​សោត លោកយាយ​ថា សម្បក​កាហ្វេ ពិបាក​ក្នុង​ការ​ក្រង និង​ត្រូវ​ប្រើ​រយៈពេល​យូរ ចំណែក​បំពង​បឺត​ងាយស្រួល និង​មាន​ភាព​រហ័ស​ជាង ។

លោកយាយ ឌុ​ច ធុ​ច ដែល​នៅ​រស់នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​បន្ត​ថា សម្រាប់​ការ​ក្រង​កន្ត្រក់​នេះ លោកយាយ​លក់​បាន​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​៥​ពាន់​រៀល​រហូត​ដល់​៥​ម៉ឺន​រៀល ទៅ​តាម​ទំហំ​របស់​កន្ត្រក់ និង​តម្រូវការ​របស់​ភ្ញៀវ ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ច្នៃ​សំបក​ដប កាក់​សំណល់ របស់​ចាស់​ៗ​ឡើង​វិញ ជា​ការ​ជួយ​ដល់​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន ដោយ​អនាម័យ​នាំ​មក​នូវ​សុខភាព​ល្អ សណ្តាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ