ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​ប្រុស​ស្រី​០២​នាក់ ចូល​មក​បំភ្លឺ ដែល​ផលិត​វី​ដេ​អូ​សម្តែង​គំរាម​របៀប​ហិ​.​ង្សា ដើម្បី​លក់​ផលិតផល​អន​ឡាញ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ បុគ្គល​ចំនួន​០២​នាក់ ដើម្បី​សួរនាំ ពាក់ព័ន្ធ​ផលិត​វី​ដេ​អូ​សម្តែង​គំរាម របៀប​ហិង្សា ដើម្បី​បង្ហោះ​ក្នុង​ផេ​ក​លក់​ផលិតផល ទាក់ទាញ​អ្នក​ទស្សនា​ឲ្យ​ចូល​មើល​ច្រើន ។

បុគ្គល​ទាំង​០២​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ ញ៉ឹ​ប សុវណ្ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ សិល្បៈករ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល ភូមិ​ថ្នល់​បត់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
ទី​២-​ឈ្មោះ ទៀង ស្រី​លក្ខ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ អ្នកលក់​អន​ឡាញ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ករណី​ថត​វី​ដេ​អូ សម្តែង​គំរាម របៀប​ហិង្សា បង្ហោះ​ក្នុង​ផេ​កតាម​បណ្តាញ​សង្គម ហើយ​មានការ​ស៊ែរ​ចែកចាយ​វី​ដេ​អូ​សម្តែង​នោះ នាំ​ឲ្យ​រង​ការ​រិះគន់​ពី​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​។ ការ​ផលិត​វី​ដេ​អូ​នោះ បង្ក​ប៉ះពាល់ និង​បំពុលសង្គម ។

ក្រោយ​ពី​បាន​បំភ្លឺ​រួច​ហើយ ពួក​គេ​បាន​សារភាព និង​ទទួលកំហុស ហើយ​មានការ​សោកស្តាយ ដោយ​បាន​សុំ​អភ័យទោស​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ដោយ​សន្យា​មិន​ប្រព្រឹត្ត​កំហុសឆ្គង​បែប​នេះ​ម្តងទៀត​នោះ​ទេ និង​សន្យា​លុប​ចោល​វី​ដេ​អូ​ទាំងនោះ ចេញពី​ក្នុង​ផេ​ក​របស់​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ