ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥណ្ឌា​ចា.ប់​ខ្លួ.ន​មនុស្ស​៦​នាក់​ពាក់​ព័ន្ធ​នឹង​ការ​ជា.ន់​គ្នា​ស្លា.ប់​១២១​នាក់

3 ថ្ងៃ មុន

ទី​ក្រុង​ញូដេលី៖ អាជ្ញាធរ​ឥណ្ឌាចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​៦​នាក់​​ដែល​ជាប់​​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​​ហេតុ​​ការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​សាសនិក​ហិណ្ឌូ​ចូល​រួម​ពិធី​បុណ្យ​សាសនា​នៅ​រដ្ឋ​អ៊ូតា​ប្រាដែស ឬ​ឧត្ដរ​ប្រទេស​ (Uttar Pradesh) កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​។ រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មាន​ចំនួន​សរុប​១២១​នាក់​។​​ ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា…

ទី​ក្រុង​ញូដេលី៖ អាជ្ញាធរ​ឥណ្ឌាចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​៦​នាក់​​ដែល​ជាប់​​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​​ហេតុ​​ការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​សាសនិក​ហិណ្ឌូ​ចូល​រួម​ពិធី​បុណ្យ​សាសនា​នៅ​រដ្ឋ​អ៊ូតា​ប្រាដែស ឬ​ឧត្ដរ​ប្រទេស​ (Uttar Pradesh) កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​។ រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មាន​ចំនួន​សរុប​១២១​នាក់​។​​

ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា នៅ​ក្នុង​ភូមិ​តូច​មួយ​។ កាល​នោះ ​​មនុស្ស​២សែន ​៥​ម៉ឺន​នាក់​​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ពពាក់​ពពូន​ទៅ​សូម​ពរ​ជ័យ​ពី​មេសា​សនា​​​។​​ អាជ្ញាធរ​អនុញ្ញាត​ឱ្យ​អ្នក​រៀប​ចំ​កម្ម​វិធី​បុណ្យ​អាច​ទទួល​អ្នក​ចូល​រួម​យ៉ាង​ច្រើន​ត្រឹម​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​សារ​ជន​ជាតិ​ឥណ្ឌា​គោរព​បដិបត្តិ​ជំនឿ​របស់​ខ្លួន​ខ្លាំង​ពេក​។ ម៉្លោះ​ហើយ​ មនុស្ស​សម្រុក​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ច្រើន​លើស​លប់​។​

​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​៦នាក់​នោះ​​ជា​ជំនួយ​ការ​របស់​មេ​សាសនា​ប្រចាំ​ភូមិ​ ហើយ​ជា​អ្នក​ទទួល​ភារកិច្ច​ចាត់​ចែង​ទទួល​​ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​។ នៅ​ពេល​មើល​ឃើញ​​​មនុស្ស​ប្រជ្រៀត​គ្នា​ស្លាប់​គរ​ជើង​គ្នា​យ៉ាង​ដូច្នេះ អ្នក​ទាំង​៦​នាក់​នេះ​ក៏​រត់​គេច​ខ្លួន​។ លោក​គ្រូ​មេសាសនា​ប្រចាំ​ភូមិ​បាន​ដាក់​ការ​ស្ដី​បន្ទោស​ការ​ប្រជ្រៀត​គ្នា​នេះ​ថា​ដោយ​សារ​មនុស្ស​មាន​គំនិត​ប្រឆាំង​នឹង​ទំនៀម​ទម្លាប់​ និង​សង្គម​។ ប៉ុន្តែ​គាត់​និយាយដោយ​សង្ខេប​តែ​ត្រឹម​ហ្នឹង​​​ដោយ​មិន​ធ្វើ​អត្ថា​ធិប្បាយបន្ត​ទៀត​ទេ​​។​

មន្ត្រី​ថ្នាក់​​មូល​ដ្ឋាន​ប្រាប់​ថា​ហេតុ​ការណ៍​ប្រជ្រៀត​គ្នា​នោះ​កើត​ឡើង​នៅ​ពេល​មនុស្ស​រៀប​ចាក​ចេញ​ពី​ពិធី​បុណ្យ​​​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ អ្នក​ខ្លះ​រត់​តម្រង់​ទៅ​រក​ឡាន​របស់​មេ​សាសនា​។ ប៉ុន្តែជំនួយ​ការ​របស់​គាត់​ចេញ​ទៅ​ទប់​ស្កាត់​ពួកគេ​។ ដូច​នេះធ្វើ​ឱ្យ​​មាន​ភាព​រញ៉េ​រញ៉ៃ អ្នក​ខ្លះ​ចង់​ចេញ រីឯ​អ្នក​ខ្លះ​ទៀត​ចង់​នៅ​។ អ្នក​ខ្លះ​ចាប់​ផ្ដើម​ដួល​ព្រូស​ៗ​ទៅ​លើ​ដី​ ហើយ​ត្រូវ​គេ​ជាន់​ពី​លើ​។

អ្នក​ខ្លះ​ទៀត​ដែល​ព្យាយាម​រត់​ទៅ​រក​ទី​វាល​ដើម្បី​គេ​ច​ចេញ​ពី​ការ​ប្រជ្រៀត​គ្នា​ក៏​រអិល​ជើង​ដួល​ដោយ​សារ​ស្ថាន​ភាព​ដី​មាន​ភាព​រដិប​រដុប​ខ្ពស់​ទាប​មិន​ស្មើ​គ្នា​ទេ​។ ដូច្នេះ​ពួក​គេ​ត្រូវ​អ្នក​ដែល​ដើរ​មក​តាម​ក្រោយ​​​ជាន់​ពី​លើ​​បណ្ដាល​ឱ្យ​ស្លាប់​។ នៅ​ពេល​សួរ​ថា​តើ​គិត​ចាត់​ការ​របៀប​ម៉េច​ចំពោះ​មេសាសនា​ដែល​បំផុស​បំផុល​ឱ្យ​អ្នក​ជឿ​ខ្លួន​ទៅ​ចូល​រួម​ពិធី​បុណ្យ​យ៉ាង​គគ្រឹក​គគ្រេង​រហូត​ដល់​មាន​មនុស្ស​ស្លាប់​បែប​នេះ? មន្ត្រី​នគរបាល​ម្នាក់​ប្រាប់​ថា​គាត់​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​ចាប់​ខ្លួន​ទេ​។

ស្នង​ការ​នគរ​បាល​ខេត្ត​អ៊ូតា​ប្រាដែស​ប្រាប់​ថា​សម្រាប់​ពេល​នេះ គេ​មិន​ទាន់​សន្និ​ដ្ឋាន​ថា​មេ​សាសនា​រូប​នេះ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​កម្រិត​ណា​ចំពោះ​ហេតុ​ការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​លើក​នេះ​ទេ​។ ប៉ុន្តែ​គ្រូ​សាសនា​អង្គ​នេះ​មាន​មេ​ធាវី​របស់​គាត់​​​។ មេធាវី​ប្រាប់​ថា​ខ្លួន​នឹង​ឡើង​ការ​ពារ​ក្ដី​ឱ្យ​ជន​ទាំង​៦​នាក់​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ