ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និងកម្ពុជា យល់ព្រម​សហការ​បោសសម្អាត​មីន​នៅក្នុងពិភពលោក

3 ខែ មុន

កម្ពុជា និង​ជប៉ុន បាន​ព្រមព្រៀង​គ្នា ធ្វើការ​រួម​គ្នា​បោសសម្អាត​គ្រា​.​ប់​មីន នៅ​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត ​នៅ​លើ​ពិភពលោក នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បាន​ចេញ​ក្រោយ​ជំនួប​រវាងឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា…

កម្ពុជា និង​ជប៉ុន បាន​ព្រមព្រៀង​គ្នា ធ្វើការ​រួម​គ្នា​បោសសម្អាត​គ្រា​.​ប់​មីន នៅ​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត ​នៅ​លើ​ពិភពលោក នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បាន​ចេញ​ក្រោយ​ជំនួប​រវាងឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក សុខ ចិន្តា​សោភា និងលោកស្រី រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ខា​មី​ខា​វ៉ា យូ​កុ កាលពី​ថ្ងៃ​សៅរ៍ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​វិស័យ​ដោះ​មីន ភាគី​ជប៉ុន​ និង​កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​នេះ ដើម្បី​បម្រើ​ដល់​បុព្វហេតុ​មនុស្សធម៌ និង​សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក ។ លោកស្រី រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ការ​ត្រៀម​សហការ​ជាមួយ​កម្ពុជា​ដែល​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច ប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ដែល​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថា កិច្ចប្រជុំ​កំពូល​ណា​ចក្រ​កម្ពុជា សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក មួយ​ដែល​គ្មាន​មីន​» នៅ​ខែវិច្ឆិកា​ខាង​មុខ​ផង​ដែរ ​។

ដោយឡែក លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​បង្ហើប​ថា ក្នុង​ជំនួប​ពិភាក្សា​ការងា​កាលពី​ម្សិលមិញ លោក បាន​ជម្រាប​ជូន​លោកស្រី រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ពី​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា បញ្ហា​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ជា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ដំណើរការ​នៃ​ការ​កសាង​សន្តិភាព ការ​អភិវឌ្ឍប្រទេស​ឡើង​វិញ​ ក្រោយ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់ និង​បាន​ចែករំលែក​បទ​ពិសោធន៍ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​ស៊ី​ម៉ាក់​លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​។

លោក ហេង រតនា បាន​បញ្ជាក់​ថា ស៊ី​ម៉ាក់​រីករាយ​ក្នុង​ការ​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស ដែល​មាន​បញ្ហា​គ្រាប់​មីន​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​។ អង្គភាព​ស៊ី​ម៉ាក់ ក៏​បាន​បញ្ជាក់​ពី​ជំហ​ក្នុង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ «​គំនិត​ផ្តួចផ្តើម​នៃ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​-​ជប៉ុន​» ដែល​លោកស្រី​បាន​ប្រកាស​។

សូម​ជម្រាប​ថា ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ខែមិថុនា ឆ្នាំ​២០២៤​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​លើ​វិស័យ​មីន​មក​កម្ពុជា​មាន​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ជាង​២០០​លាន​ដុល្លា​អា​មេ​រិ​ក ដោយ​ផ្ដល់​តាម​រូបភាព​៣​សំខាន់​គឺ ការ​ផ្ដល់​ជំនួយ​ជា​ថវិកា​ដោយ​ផ្ទាល់​មក​អង្គភាព​ស៊ី​ម៉ាក់​, ការ​ផ្ដល់​តាម​រយៈ​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ជា​ដៃគូ​របស់​អង្គភាព​ស៊ី​ម៉ាក់ និង ការ​ផ្ដល់​ជា​ជំនួយ​សម្ភារ​បច្ចេកទេស និង​ទីប្រឹក្សាបច្ចេកទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ