ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនពេលដេញថ្លៃ! គេនាំគ្នាផឹកទឹកតែកក្រើកមុខសាលាឃុំ​

2 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ភាពមិនប្រក្រតី នៃការដេញថ្លៃលើគម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០២៤ នៅ

ខេត្តកំពង់ស្ពឺ ៖ ភាពមិនប្រក្រតី នៃការដេញថ្លៃលើគម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០២៤ នៅសាលាឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បាននិងកំពុងឃុបឃិតគ្នា រវាងអ្នកទទួលការ និងអ្នកទទួលការមួយចំនួន​រីករាយ និងការកើបលុយ និងកេងចំណេញលើថវិការរបស់ជាតិ ខណៈដែលក្រុមអ្នកទទួលការទាំងនោះ ឃុបឃិតសុំគ្រលុំគ្នា យកថវិកាជាតិហែកចែកគ្នាស៊ីយ៉ាងរំភើយ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ មហាជនមើលឃើញថា គម្រោងចរចាបោះលុយទឹកតែ និងតម្លៃខ្លួនរបស់ក្រុមហ៊ុនផ្សេងៗបន្ថែមទៀតដើម្បីជាថ្នូរនឹងការមិនអោយចូលប្រកួតប្រជែងដាក់ដេញថ្លៃ ក្រោយចរចារបោះលុយត្រូវរ៉ូវគ្នាអស់ហើយ អ្នកទទួលការឈ្មោះយិន ចាន់សម្ផស្សក្រុមហ៊ុន( សំណង់ចាន់សម្ផស្ស )បានឱ្យអ្នកទទួលការផ្សេងៗ ចុះទៅខាងក្រៅសាលាឃុំទាំងអស់ នៅតែបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីចាត់ការតាមរបៀបពុករលួយ ប្រាប់គ្នាអំពីតម្លៃដាក់ដេញថ្លៃ។

សូមបញ្ជាក់ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៦ម៉ែត្រ ទទឹង៦ម៉ែត្រ ម្រាស់១៥០មីលីម៉ែត្រ និងស្លាកសញ្ញាគម្រោង០២កន្លែង។មានតម្លៃប៉ាន់ស្មាន២៧៥.៦៣៦,៥០០រៀល ហើយក្រុមហ៊ុន​(សំណង់ចាន់សម្ផស្ស) បានដាក់ដេញថ្លៃក្នុងតម្លៃ ២១៥.១៦៨.០០០រៀលតែទៀបបំផុត ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានក្រុមហ៊ុនចំនួន៥ទៀតនោះគ្រាន់តែជួយដាក់ប៊ីតបង្គ្រប់និតិវិធីតែប៉ុណ្ណោះដើម្បីគម្រប់កិច្ច។ ព្រោះតែ​ប្រាក់ទឹកតែជជែកគ្នានៅខាងក្រៅបន្ទប់ដេញថ្លៃសាលាឃុំ ទើប​ការ​ដាក់ដេញថ្លៃទាបជាង​ក្រុមហ៊ុនដែលជា​មេទឹកតែ ។​

បើប្រៀបធៀបដេញការដេញថ្លៃនៅសាលាឃុំសែនដីកាលពីរសៀលថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២៤ បានបើកសំណើរដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ផ្លូវមេតុងអាមេប្រវែង០៣៦គមទទឹង៦មកម្រាស់១៥មមនិងស្លាកសញ្ញាគម្រោងមួយកន្លែង ។ មានតម្លៃប៉ាន់ស្មាន២៩៨.០០៧.៧០០រៀល ដេញចុះនៅសល់តែ៨៦លានរៀលតែប៉ុណ្ណោះ បើប្រៀបធៀបគម្រោងចរចាបោះលុយទឹកតែនៅសាលាឃុំរលាំងចកខាងលើនិងសាលាឃុំសែនដី ដេញថ្លៃមានកម្លាភាពយុត្តិធម៌ត្រឹមត្រូវ តម្លៃខុសគ្នាដូចមេឃនិងដី។

ហើយអ្វីដែលហួសចិត្តនោះក្រុមហ៊ុនខាងលើបានដើរចរចាលុយទឹកតែនៅមុខសាលាឃុំមុខមន្ត្រីជំនាញ តែមិនមានប្រតិកម្មអ្វីពីមន្ត្រីជំនាញឡើយខណៈដែលក្នុងច្បាប់នៃការដេញថ្លៃត្រូវបានចាត់ទុកថា ទង្វើនេះជាកាខុបឃិតនិងស៊ុមគ្រលំគ្នារវាងអ្នកទទួល ការនិងអ្នកទទួលការ ប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលានរៀល។

មហាជនបាននិយាយថា បើសិនជានៅតែមិនមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តទេនោះ មិនដឹងជាថវិកាជាតិរាប់រយរាប់ពាន់លាន ត្រូវបានបាត់បង់ដោយសារការឃុបឃិតគ្នាដោយក្រុមអ្នកទទួលការខាងលើនោះ ព្រោះរឿងដដែលៗនេះនៅតែបន្តកើតមានជារៀងរាល់ឆ្នាំ។
ជុំវិញពាក់ព័ន្ធករណីខាងលើលោកចិន សាម៉េត នាយកទីចាត់ការផែនការវិនិយោគអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ពីព្រោះខលចូលគ្មានអ្នកលើក។

​តើហ៊ានដាក់​ឱ្យដេញថ្លៃឡើងវិញបានទេ បើរឿងទឹកតែក្រៅសាលាឃុំកក្រើកយ៉ាងនេះ ។ តិចឆ្លើយថាមិនដឹងទៅ?

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ