ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឈ្មួញខ្មូតឈើ! ប្រើរថយន្តផ្លាកលេខខេមរភូមិន្ទ ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មួយរយៈពេលថ្មីៗនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើ

ខេត្តកំពង់ស្ពឺ ៖ មួយរយៈពេលថ្មីៗនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ចំៗ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាពិសេស​នោះបានរាយការណ៍ពីសកម្មភាពរបស់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ ឈ្មោះ ទិត្យ បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទថែមទៀតផង និង​ឈ្មោះឆេ ដែលគេស្គាល់ច្បាស់ថាជាមេឈ្មួញចាស់វស្សាខាងបំផ្លិចបំផ្លាញព្រៃឈើ ជូនទៅអស់លោក​មន្ត្រីជំនាញនិងសមត្ថកិច្ចដែលមានស្នាក់ការតាមដងផ្លូវនិងនៅតាមគោលដៅជាដំណឹងច្រើនផងដែរ។

ប៉ុន្តែមន្ត្រីជំនាញក្នុងមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់នោះ ហាក់មិនសូវអើពើ និងមិនហ៊ានបង្ក្រាបរថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើនោះឡើយ ឬមួយក៏អស់លោកខ្លាចអំណាច របស់លោក ទិត្យ ដែល​ជិះរថយន្តស៊េរីទំនើប ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-2590 ដែល​គេមិនដឹងថាលោក ទិត្យ នេះជាមន្ត្រីយោធា ឬ​ជាមន្ត្រីកងរាជអាវុធហត្ថនោះទេ ទើបអស់លោកជំនាញ និងសមត្ថកិច្ចក្នុងស្រុកឱរ៉ាល់ និង​ស្រុកថ្ពង មិនហ៊ានចាប់​បង្ក្រាបនោះ។

ប្រភពព័ត៌មានបានឱ្យដឹងថា មេក្រុមឈ្មួញទាំងពីរនាក់ខាងលើនេះ តែងតែ ចូលដឹកជញ្ជូនឈើឃ្លុំ ឈើក្បាំង បានដោយយ៉ាងរលូន ជារៀងរាល់យប់ថ្ងៃ ដោយប្រើមធ្យោយបាយ តាមរថយន្តស៊ាំយ៉ុងកែច្នៃនិងមានរថយន្តមួយបាំងកន្លះចង្កូតស្តាំ មានស្លាកលេខខេមរៈភូមិន្ទ 2-2590 ដែលគេស្គាល់ច្បាស់​ថា ឈ្មោះ ទិត្យ មិនដឹងថាលោក ទិត្យនោះ ជាមន្ត្រីយោធា ឬមន្ត្រីកងរាជអាវុធហត្ថស្រុក ឬខេត្តកំពង់​ស្ពឺឡើយ ឬត្បាញអាយក៏មិនច្បាស់ដែរ​។

ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់មេឈ្មួញល្បីឈ្មោះពីរនាក់ខាងលើនេះ ចេញពីចំណុចជើងភ្នំឱរ៉ាល់ បើកឆ្លងកាត់មុខ ប៉ុស្តិ៍ ស្នាក់ការរងរបស់បរិស្ថានស្រែកិន និងឆ្លងកាត់ ស្នាក់ការមេព្រៃ ដែលមានឈ្មោះ ហាន ​បើក​ចូលតាមខ្លោងទ្វារក្រុមហ៊ុន ចំការអំពៅ​ធំមួយ​ ទើបចេញវិញតាមខាងជើងផ្សារ​អម​លាំង ឆ្លងកាត់តាមផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ៨៨-៨៩។

ប្រភពព័ត៌មានបានបន្តថា ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ ទិត្យ និងឈ្មោះ ឆេ នេះ ពួកគេសង្ស័យថា បានរៀបចំរត់ការ បង់លុយសមត្ថកិច្ច និងមន្ត្រី ជំនាញតាមដងផ្លូវរួចរាល់អស់ហើយ។ មានដូចជាមន្ត្រីបរិស្ថានស្រែកិន មេព្រៃស្រែកិន ស្នាក់ការយោធា នគរបាលសេដ្ឋកិច្ចខេត្ត ។ ដោយសារតែលុយបាំងមុខទេដឹង បាន​អស់លោកសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនានានេះហើយ ទើបបទល្មើសព្រៃឈើនៅតែកើតមានឡើងដដែល ហើយថែមទាំងមិនហ៊ានបង្ក្រាបទៀតពីព្រោះតែអស់លោក ខ្លាចអំណាចរបស់លោក ទិត្យ ប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-2590 នោះហើយ។

ជាក់ស្តែង កាលពីរំលងអាធ្រាត្រ​ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ រថយន្តដឹកបទល្មើសព្រៃ​ឈើរបស់លោកទិត្យ និងលោក ឆេ បានដឹកជញ្ជូន​ចេញពីជើងភ្នំឱរ៉ាល់ ឆ្លងកាត់ចំការអំពៅ ដូចរៀបរាប់ខាងលើមែន ។ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថាតើលោកទិត្យ និងលោកឆេ មានអំណាច និងលុយច្រើនប៉ុណ្ណា បានជាហ៊ានដឹកជញ្ជូនបទល្មើសព្រៃឈើបានដោយរលូន ហើយបើកបរឆ្លងកាត់ក្នុងចំការ​អំពៅ ខណៈដែលមានមន្ត្រីយោធា កម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងតែងនោះ?។ ឬមួយក៏មន្ត្រី​យោធា សមត្ថកិច្ច និងសន្តិសុខ​យាមកាមមានភាពធូររលុង ។

អ្វីដែលប្រជាពលរដ្ឋមានការសោកស្តាយគឺព្រៃឈើដែលជាធនធានធម្មជាតិបន្សល់ទុកពីដូនតា នៅលើភ្នំឱរ៉ាល់ ប៉ុន្តែបច្ចុប្បន្ននេះ កំពុងរងការកាប់បំផ្លាញពីសំណាក់ មេឈ្មួញឈ្មោះទិត្យ និងឈ្មោះ ឆេ ហើយ សមត្ថកិច្ចនិងមន្ត្រីជំនាញ គួរតែមានវិធានការទប់ស្កាត់ផង។​

បុគ្គលឈ្មោះ ទិត្យ ដែលប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ មែននោះ គឺមេឈ្មួញឈ្មោះ ទិត្យនិង ឈ្មោះឆេ រស់នៅក្នុងភូមិព្រៃជុំ (ឬគេហៅវត្តធម្មតី) ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ