ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ជា​ច្រើន​នាក់​ កើត​អាកា​រៈ​ថប់​ៗ​ដង្ហើម និង​ខ្លះ​រវើរវាយ​ដូច​មាន​ពពួក​អមនុស្ស​យាយី

3 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ សិស្សសាលា​ជា​ច្រើន​នាក់ ស្ថិត​នៅ​សាលា​បឋម​សិក្សា​អូរ​រៃ​ ឃុំអូរ​រៃ ស្រុក​សាលា​បរិ​វ៉ា​ត់ និង​សិស្សសាលា​នៅ​អនុ​វិទ្យាល័យ​ព្រៃ​ចាស់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ស្រាប់តែ​មាន​អាកា​រៈ…

ខេត្តស្ទឹងត្រែង ៖ សិស្សសាលា​ជា​ច្រើន​នាក់ ស្ថិត​នៅ​សាលា​បឋម​សិក្សា​អូរ​រៃ​ ឃុំអូរ​រៃ ស្រុក​សាលា​បរិ​វ៉ា​ត់ និង​សិស្សសាលា​នៅ​អនុ​វិទ្យាល័យ​ព្រៃ​ចាស់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ស្រាប់តែ​មាន​អាកា​រៈ ថប់ដង្ហើម និង​រវើរវាយ ហាក់បីដូចជា​មាន​បារមី​ចូល ឬ​ពពួក​អមនុស្ស​យាយី ដូច​ៗ​គ្នា ។

បើ​តាម​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បឋម​សិក្សា​អូរ​រៃ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា នា​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​នេះ មាន​សិស្ស​ស្រី​ចំនួន​០៧​នាក់ មាន​អាកា​រៈ ថប់​ៗ​ដង្ហើម ស្លេកស្លាំង ស្ទើរ​សន្លប់ ជា​បន្តបន្ទាប់ ដោយ​មិនដឹង​ពី​មូលហេតុ ។

អ្នកគ្រូ តុង ម៉េ​ត្តា ជា​គ្រូបង្រៀន​សិស្ស នៅ​សាលា​បឋម​សិក្សា​អូរ​រៃ បាន​រៀបរាប់​ថា នៅ​ថ្ងៃ​កើតហេតុ មាន​សិស្ស​ស្រី​ចំនួន ៧​នាក់ ខ្លះ​មាន​អាកា​រៈ ស្លេកស្លាំង ពិបាក​ដកដង្ហើម និង​ខ្លះ​ទៀត ឈឺក្បាល ចុក​ដៃ ចុក​ជើង ចលនា​កាយវិកា​មិន​រួច ស្ទើរតែ​សន្លប់ ហើយ​គ្រូបង្រៀន
និង​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​កាន់​ពេទ្យ​ឯកជន ដែល​នៅ​ជិត​នោះ ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព និង​ជួយ​សង្គ្រោះ​ឱ្យទាន់​ពេលវេលា ។

អ្នកគ្រូ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​បាន​បញ្ជូន​មក​ដល់​ពេទ្យ​ឯកជន ក្រុម​គ្រូពេទ្យ បាន​ពិនិត្យ​ល្អិតល្អន់ ចំពោះ​អាកា​រៈ​សិស្ស មិន​មាន​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​នោះ​ទេ​។ អាកា​រៈ​នេះ ដោយសារ​តែ​ពួក​គាត់ ខ្វះ​អ៊ីយ៉ូត ក្រោយ​ពិនិត្យ និង​ព្យាបាល​សិស្សសាលា​ទាំងអស់​បាន​ធូរ​សះស្បើយ​ជា​ធម្មតា​វិញ​ដែរ ។

ដោយឡែក លោក ហ៊ី សំ​អុ​ន នាយក​សាលា​អនុ​វិទ្យាល័យ​ព្រៃ​ចាស់ ក៏​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ដែរ​ថា សិស្សសាលា នៅ​អនុ​វិទ្យាល័យ​ព្រៃ​ចាស់​របស់​លោក ក៏​មាន​អាកា​រៈ​ដូច​គ្នា​នេះ​ដែរ ចាប់ពី​ខែមិថុនា រហូត​មក​ដល់​ខែកក្កដា ថ្ងៃ​ទី​៤​នេះ មាន​សិស្សសាលា នៅ​តែ​កើត​មាន​អាកា​រៈ​រវើរវាយ និយាយ​ប្លែក​ៗ ហាក់បីដូចជា​មាន​ពួក​អមនុស្ស​ចូល​ក្នុង​ខ្លួន នេះ​បើ​គិត​ថា ជា​អបិយ​ជំនឿ​វិញ គេ​ថា​ខ្មោច​ចូល ។

លោក​បន្ត​ថា ជាក់ស្ដែង នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ ក៏​មាន​សិស្ស​មាន​អាកា​រៈ ដូច​ករណី​ខាងលើ​នេះ​ដែរ តែ​ក្រោយ​កើត​មាន​អាកា​រៈ​រវើរវាយ​ហើយ​ពួក​គាត់​ខ្លះមក​ធម្មតា​វិញ ហើយ​ករណី​នេះ​បាន​កើត​មាន​ហូ​ហែរ ចាប់តាំងពី​ខែមិថុនា រហូត​មក​ដល់​ខែកក្កដា​នេះ ដែល​បង្ក​ឱ្យ​សិស្ស​មួយ​ចំនួន​ខ្លាច និង​មាន​មាតា​បី​តា​ខ្លះ មិន​ឱ្យ​កូន​មក​រៀន​ផង​ដែរ ។

បើ​តាម​ចាស់ទុំ បាន​និយាយ​ថា នេះ​ជា​អបិយ​ជំនឿ ហើយ​លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​ត្រូវ​រៀបចំ​វិធី​សែនព្រេន ដល់​អា​រុក​អារក្សអ្នកតា ដែល​នៅ​បីបាច់​ថែរក្សា​ទំ​តាំង​សាលា​នេះ ដើម្បី​ឲ្យ​សិស្ស​ទាំងអស់​មាន​អាកា​រៈ​ធម្មតា​វិញ កុំ​ឲ្យ​មាន​ករណី​នេះ​កើតឡើង បន្ត​ទៀត​។

ចាស់ទុំ និយាយ​បន្ត​ថា ការ​សុំ​សេចក្តីសុខ​នេះ គ្រាន់តែ​នៅ​ពេល​ថ្ងៃសីល ទិញ​ផ្លែ​ឈើ នំចំណី ដាក់​សែន ទៅ​តាម​ទីតាំង​សាលារៀន ហើយ​ដុត​ធូប​ទៀន សុំ​សេចក្តីសុខ​សប្បាយ​ទៅ ទទួល​បាន​ភាព​ចម្រុងចម្រើន​ហើយ ។

ទាក់ទិន​ករណី​សិស្ស​ខ​ប់​ដង្ហើម​ស្ទើរតែ​សន្លប់ និង​ខ្លះ​ទៀត កើត​អាកា​រៈ​រវើរវាយ ដូច​ជា​ខ្មោច​ចូល​នេះ មិន​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ និង​ផ្នែក​ជំនឿ​ណាមួយ​ច្បាស់លាស់​ទេ ថា​មក​ពី​មូលហេតុ​អ្វី​នោះ ។

ហើយ​ករណី​នេះ​ដែរ កាលពី​ខែកញ្ញា ឆ្នាំ​២០២២ ក៍​ធ្លាប់​កើត​មាន​ដែរ ហើយ​កាលនោះ លោកគ្រូ​អ្នកគ្រូ ក៏​បាន​និមន្ត​ព្រះ​ស​ង្ស ធ្វើ​ពិធី​ប្រោះ​ព្រហ្ម ក៍​សុខ​ជា បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែរ រហូត​បច្ចុប្បន្ន ស្រាប់តែ​កើត​មាន​សភាព​បែប​នេះ ជា​ថ្មី​ទៀត ៕

អត្ថបទសរសេរ ដោយ