ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​វត្ថុ បាន​ប្រគល់​មក​ដល់​សារមន្ទីរ​ជាតិ​កម្ពុជា​ហើយ នា​រសៀល​នេះ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ នាយកដ្ឋាន​សារមន្ទីរ បាន​រៀបចំ​កម្មវិធី ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ខ្មែរ ចំនួន​១៤​វត្ថុ ដែល​ជា​សមុច្ច័យ​របស់​សារមន្ទីរ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ នាយកដ្ឋាន​សារមន្ទីរ បាន​រៀបចំ​កម្មវិធី ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ខ្មែរ ចំនួន​១៤​វត្ថុ ដែល​ជា​សមុច្ច័យ​របស់​សារមន្ទីរ Metropolitan Museum ហៅ​កាត់​ថា MET នៃ​សហរដ្ឋអាមេរិក បាន​ប្រគល់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ។

ក្នុង​ចំណោម​វត្ថុ​ទាំង​១៤​នោះ មាន​វត្ថុ​ពិចិត្រ​មួយ​ចំនួន ដែល​ត្រូវ​បាន​យក​ចេញពី​ប្រទេស​កម្ពុជា​ទៅ ដូច​ជា ៖ រូប​ប្រតិមា​ព្រះ​នាង​ឧមា ធ្វើ​ពី​ថ្មភក់ ដែល​ត្រូវ​បាន​លួច​យក​ចេញ​ទៅ​ក្នុង​ឆ្នាំ​១៩៩៧, ព្រះ​សិរ​លោ​កេ​សូរ ធ្វើ​ពី​សំ​រិ​ទ្ធ​ដែល​មាន​ដងខ្លួន​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ​ជាតិ និង​ប្រតិមា​ព្រះ​លោ​កេ​សូរ​ធ្វើ​ពី​សំ​រិ​ទ្ធ​ដែល​សារមន្ទីរ MET​ទិញ​ពី​លោក ឌូ​គ្លា​ស ឡា​ដ​ហ្វ​ដ (Douglas Latchford)​ក្នុង​ឆ្នាំ​១៩៩២ ។

ក្រៅពី​នេះ​មាន​ប្រតិមា​ផ្សេង​ៗ​ទៀត​ធ្វើ​ពី​ថ្មភក់ និង​លោហធាតុ​ចំនួន​១១​ផ្សេង​ទៀត​ក៏​បាន​យោងដំណើរ​ត្រលប់​មក​មាតុប្រទេស​វិញ​ដោយ​សុខ​សុវត្ថិភាព ។

សូម​ជម្រាប​ថា វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៤ ត្រូវ​បាន​បញ្ជូន​ពី​សារមន្ទីរ Metropolitan Museum of Art (MET) នៅ​សហរដ្ឋ​អា ម៉េ​រិ​ក មក​ដល់​សារមន្ទីរ​ជាតិ​កម្ពុជា រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ ក្រោយ​ពី​បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប្រគល់​ជូន​មក​កម្ពុជា​វិញ​កាលពី​ខែធ្នូ ឆ្នាំ​២០២៣ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ