ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំដែនខេត្តឧត្តរមានជ័យ និងព្រះវិហាររងការបា.ញ់ផ្លោងពីថៃ ខណៈកម្ពុជាក៏វា.យបកវិញ

1 ថ្ងៃ មុន

សម្តេច តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់សម្តេចនៅ​មុន​នេះ​បន្តិច​ថា ​ការ​ឈ្លានពាន​ដូច​យោធា​ថៃ​ថា ​និង​បិទ​ប្រាសាទតាមាន់ធំ​នៅ​ថ្ងៃនេះ ​ដែល​បាន​ចេញ​បទបញ្ជា​ពី​ម្សិល​ ពេល​នេះទា​ហ៊ាន​ថៃ​បាន​ចាប់ផ្តើម​វា.យ​មក​លើ​កងទ័ព​កម្ពុជា​ហើយ​។…

សម្តេច តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់សម្តេចនៅ​មុន​នេះ​បន្តិច​ថា ​ការ​ឈ្លានពាន​ដូច​យោធា​ថៃ​ថា ​និង​បិទ​ប្រាសាទតាមាន់ធំ​នៅ​ថ្ងៃនេះ ​ដែល​បាន​ចេញ​បទបញ្ជា​ពី​ម្សិល​ ពេល​នេះទា​ហ៊ាន​ថៃ​បាន​ចាប់ផ្តើម​វា.យ​មក​លើ​កងទ័ព​កម្ពុជា​ហើយ​។ កងទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​តបត​និង​វាយបក​នោះ​ឡើយ​ ។

សូម​បងប្អូន​ជនរួមជាតិ​កម្ពុជា​ កុំ​ភ័យ​ស្លន់ស្លោ​រហូត​ទិញ​អង្ករ​ទំនិញស្តុក​ទុក​ឬ​ការ​លក់ទំនិញ​ដំឡើង​ថ្លៃ​។​ល​។ សូម​ប្រកប​កិច្ចការ​ធម្មតា​លើ​គ្រប់​វិស័យ​និង​គ្រប់​ទីកន្លែង​លើកលែងតែ​តំបន់​ជាប់​ព្រំដែន​នៃ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ដែល​រង​ការ​បា.ញ់​ផ្លោង​ពី​កងទ័ព​ឈ្លានពាន​ថៃ​។ សូម​ជនរួមជាតិ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ និង​កម្លាំងប្រដាប់អាវុធរបស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ