ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​-​កម្ពុជា​បាន​ផ្ទុះ​អាវុ.ធហើយ ​ខណៈ​ទាហាន​ថៃ​បា.ញ់ប្រហារ​មក​លើ​ទាហាន​កម្ពុជា​មុន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ទីបំផុត​​ថៃ​និង​កម្ពុជា​បាន​ផ្ទុះ​អាវុធហើយ​ ខណៈ​ដែល​ទាហាន​ថៃ​បាន​ធ្វើការ​បាញ់ប្រ​​ហារ​ដោយ​ប្រើ​គ្រាប់កាំភ្លើង​ធំ​តូច​មក​លើ​ទាហាន​កម្ពុជា​។ លោក​ជំទាវ ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ​៖ ​ទីបំផុត​​ថៃ​និង​កម្ពុជា​បាន​ផ្ទុះ​អាវុធហើយ​ ខណៈ​ដែល​ទាហាន​ថៃ​បាន​ធ្វើការ​បាញ់ប្រ​​ហារ​ដោយ​ប្រើ​គ្រាប់កាំភ្លើង​ធំ​តូច​មក​លើ​ទាហាន​កម្ពុជា​។

លោក​ជំទាវ ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ មានការ​ផ្ទុះអាវុធ​វាយប្រហារ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ​។ កងទ័ព​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងទ័ព​កម្ពុជា​មុន​។

លោក​ជំទាវ​ថា​បន្ទាប់​ឃើញ​ទាហាន​ថៃ​បាញ់​មក​លើ​ខ្លួន​កងទ័ព​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​ដែល​បាន​បំពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា​។

តាម​ប្រភព​ពីទីកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ទាហាន​ថៃ​បាន​បាញ់ប្រហារ​មក​លើ​ទាហាន​កម្ពុជា​ចំនួន ៦​មុន​គ្រាប់​មាន​ទាំង​គ្រាប់​តូច​និង​ធំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ