ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​ប្រសើរ​ជាង​ព្យាបាល ! ទាំងនេះ​ជា​រោគ​សញ្ញា​បូស​អន្ទង់​ដែល​អ្នក​ត្រូវ​ដឹង

2 ថ្ងៃ មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា មនុស្ស​ជា​ច្រើន​តែងតែ​គិត​ថា ជំងឺ​បូស​នៅ​បរិវេណ​រន្ធ​បាត និង​បូស​អន្ទង់ ជា​ជំងឺ​មួយ​ដែល​ព្យាបាល​ហើយ​ភាគច្រើន​តែងតែ​លាប់​មក​វិញ ឬ​ព្យាបាល​មិនជា ប៉ុន្តែ​ការ​គិត​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បន្ត​ថា…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា មនុស្ស​ជា​ច្រើន​តែងតែ​គិត​ថា ជំងឺ​បូស​នៅ​បរិវេណ​រន្ធ​បាត និង​បូស​អន្ទង់ ជា​ជំងឺ​មួយ​ដែល​ព្យាបាល​ហើយ​ភាគច្រើន​តែងតែ​លាប់​មក​វិញ ឬ​ព្យាបាល​មិនជា ប៉ុន្តែ​ការ​គិត​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បន្ត​ថា ៖ បូស​អន្ទង់​ជា​អ្វី ? វា​គឺជា​បូស​កើត​នៅ​ម្ដុំ​ទ្វារ​លាមក ដែល​កើតឡើង​ដោយ​ការ​ស៊ី​ចាក់​រូង​ពី​ក្នុង​រន្ធ​បាត​ចេញ​មក​ខាងក្រៅ​។ ជំងឺ​នេះ​កើត​មាន​ភាគច្រើន​ចំពោះ​មនុស្ស​ពេញវ័យ ក៏​ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​លើ​ក្មេង​តូច​ៗ​ផង​ដែរ​។

ចំពោះ​រោគ​សញ្ញា​បូស​អន្ទង់​៖

– មាន​ដុំ​ពក​ហើម និង​ឈឺ​នៅ​តំបន់​បាត​ដែល​ទើបតែ​កើត​មាន​ថ្មី​ៗ

– ឈឺចាប់​នៅ​ខាងក្នុង​បាត​ដែល​ទើបតែ​កើត​មាន​ថ្មី​ៗ

– មាន​ហូរ​ខ្ទុះ​នៅ​បាត ឬ​មាន​អារម្មណ៍​ថា​សើម​ជាប់​ជា​ប្រចាំ​នៅ​បាត

– រមាស់​នៅ​បាត

មូលហេតុ​៖

ជា​ធម្មតា​នៅ​ខាងក្នុង​រន្ធ​បាត​របស់​មនុស្ស​គ្រប់​គ្នា គឺ​មាន​ក្រពេញ​ធម្មជាតិ​តូច​ៗ​ជា​ច្រើន​។ គេ​សន្និដ្ឋាន​ថា​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូច​ៗ​ទាំងនេះ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាងក្រៅ​។

ចំពោះ​ផលវិបាក​នៃ​បូស​អន្ទង់​៖

– គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​៖

ក្នុង​ករណី​ដែល​បូស​កំពុង​តែ​ហើម​ឈឺ ហើយ​មិន​បាន​វះ​បង្ហូរ​ខ្ទុះ​ចេញ លេបថ្នាំ​អូស​បន្លាយ​ពេលវេលា បូស​នោះ​អាច​រាលដាល​ធំ​បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត (Cellulite ou Gangrène de Fournier) និង​ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។

ករណី​នេះ​ងាយ​នឹង​កើត​មាន​ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ខ្សោយ​ប្រព័ន្ធ​ការពារ​ដូច​ជា មនុស្ស​ចាស់ជរា អ្នកជំងឺ​ទឹកនោមផ្អែម អ្នកជំងឺ​ប្តូរ​ប្រឹស​បេះដូង និង​អ្នក​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ AINS មិន​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ