រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយជាមួយទាហានសៀម ។ ការលើកឡើងរបស់សម្ដេចតេជោ បន្ទាប់ពីទាហានថៃបានធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជា តែកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីមុន ។
សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ថា ការឈ្លានពានដូចយោធាថៃថា និងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។
ជាមួយគ្នានោះដែរ សម្តេចក៏អំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជា កុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង លើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលរងការបាញ់ ផ្លោងពីកងទ័ពឈ្លានពានថៃ ។ សម្តេចតេជោក៏
សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង៕
ចែករំលែកព័តមាននេះ