ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ស្នើ​សុំ​ពង្រីក​សាលា​ភាសា​បារាំង Descartes នៅ​រាជធានី​ភ្នំពេញ

3 ថ្ងៃ មុន
  • ភ្នំពេញ

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ចេតនា​នៅ​ក្នុង​ការ​ពង្រីក​វិទ្យាល័យ Descartes ដែល​ជា​សាលា​អប់រំ​ចំណេះ​ទូទៅ​បារាំង​តែ​មួយ​គត់​នៅ

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ចេតនា​នៅ​ក្នុង​ការ​ពង្រីក​វិទ្យាល័យ Descartes ដែល​ជា​សាលា​អប់រំ​ចំណេះ​ទូទៅ​បារាំង​តែ​មួយ​គត់​នៅ​រាជធានី​ភ្នំពេញ​។

លោក ហ្សា​ក់ ប៉ឺ​ឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហើប​អំពី​គោលបំណង​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ពេល​ដែល​លោក​បាន​ចូល​ជួប​ពិភាក្សា​ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា ។

នៅ​ក្នុង​ជំនួប​នោះ លោក ហ្សា​ក់ ប៉ឺ​ឡេ បាន​លើក​ឡើង​នូវ​គោលបំណង​ស្នើ​សុំ​ពង្រីក​វិទ្យាល័យ Descartes នៅ​រាជធានី​ភ្នំពេញ ដោយសារ​ចំនួន​សិស្ស​ដាក់​ពាក្យសុំ​ចូល​រៀន​កើនឡើង​ខ្ពស់ តែ​សាលា​មិន​អាច​ទទួល​ឱ្យ​ចូល​រៀន​បាន​។

នៅ​ក្នុង​ជំនួប​នោះ លោក ហ្សា​ក់ ប៉ឺ​ឡេ ក៏​បាន​បង្ហាញ​នូវ​សេចក្តី​ពេញចិត្ត​ចំពោះ​ការ​និយម​ប្រើប្រាស់​ភាសា​បារាំង​នៃ​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​។

វិទ្យាល័យ Descartes ត្រូវ​បាន​គេ​ដឹង​ថា គឺជា​សាលា​អប់រំ​ចំណេះ​ទូទៅ​បារាំង​មួយ​នៅ​កម្ពុជា ដែល​សិស្ស​ភាគច្រើន គឺជា​កូន​បារាំង និង​បញ្ញវ័ន្ត​កម្ពុជា មួយ​ចំនួន ។ សាលា​នេះ មាន​ប្រវត្តិ​ដំណើរការ​នៅ​កម្ពុជា តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៥១​មក ពោល​គឺ​តាំងពី​កម្ពុជា មិន​ទាន់​ទទួល​បាន​ឯករាជ្យ​ភាព​ពី​បារាំង​នៅឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ