ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ ១​គ្រឿង ជ្រុល​ចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ បុក​អ្នកលក់​ទឹក​សុទ្ធ​បាក់ជើង និង​បុក​របង​សាលា​ណ​ត​ប្រី​ដ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍ មួយ​គ្រឿង បាន​បើក​បោះពួយ ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ ទៅ​បុក​អ្នកលក់​ទឹក​សុទ្ធ បណ្តាល​អោយ​បាក់ជើង និង​បុក​ជាប់​របង​សាលា ណ​ត​ប្រី​ដ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍ មួយ​គ្រឿង បាន​បើក​បោះពួយ ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ ទៅ​បុក​អ្នកលក់​ទឹក​សុទ្ធ បណ្តាល​អោយ​បាក់ជើង និង​បុក​ជាប់​របង​សាលា ណ​ត​ប្រី​ដ ទៅ​មុខ​លែង​រួច ។

គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្តុ​បណត​ប្រី​ដ ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត ដែល​បង្ក​គ្រោះថ្នាក់ ជា​រថយន្ត​ធុន​ធ្ងន់ ពុំ​ស្គាល់​ម៉ាក​នោះ​ទេ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8078 បើកបរ​ដោយ​បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណ​ត​ប្រី​ដ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ល្បឿន​លឿន​។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ ជិត​ដល់​ស្តុ​ប​ស្រាប់តែ រថយន្ត​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ ជ្រុល​បុក​អ្នកលក់​ទឹក​សុទ្ធ បណ្តាល​អោយ​បាក់ជើង ហើយ​រថយន្ត​ក៍បាន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក របង​សាលា​ណ​ត​ប្រី​ដ ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ផ្ទាំង​ប៉ាណូ​ខុន​ដូរ ជាប់​ទៅ​មុខ​លែង​រួច​។ បន្ទាប់​ពី​គ្រោះថ្នាក់ អ្នកបើកបរ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ៕

អត្ថបទសរសេរ ដោយ