ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៧​ថ្ងៃ នគរបាល​បង្ក្រាប​បាន​ក្មេង​ទំនើង ៣១​ករណី ឃាតខ្លួន​បាន​១២៤​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​លោក ទូច សុខៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​៧​ថ្ងៃ សមត្ថកិច្ច​បាន​បង្ក្រាប​ក្មេង​ទំនើង​បាន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​លោក ទូច សុខៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​៧​ថ្ងៃ សមត្ថកិច្ច​បាន​បង្ក្រាប​ក្មេង​ទំនើង​បាន ចំនួន​៣១​ករណី ហើយ​បាន​ឃាត់ខ្លួន​សរុប ១២៤​នាក់ ។

អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤ យ៉ាង​ដូច្នេះ​ថា «​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​ចំណុះ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង សរុប​ចំនួន​៣១​ករណី និង​ឃាត់ខ្លួន​ក្មេង​ទំនើង សរុប​១២៤​នាក់ ក្នុងភូមិ​សាស្ត្រ​រាជធានី​-​ខេត្ត ចំនួន​១១» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រូប​នេះ បាន​រៀបរាប​ខេត្ត ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​មាន​ដូច​ជា ៖ ខេត្តព្រះវិហារ​កើតឡើង ៣​ករណី ឃាត់ខ្លួន​២៩​នាក់​, រាជធានី​ភ្នំពេញ ១២​ករណី ឃាត់ខ្លួន​២៣​នាក់​, សៀមរាប ៤​ករណី ឃាត់ខ្លួន​២៣​នាក់​, កំពង់ធំ ១​ករណី ឃាត់ខ្លួន ១៣​នាក់​, កំពង់ស្ពឺ ៣​ករណី ឃាត់ខ្លួន​៩​នាក់​, តាកែវ ១​ករណី ឃាត់ខ្លួន ៧​នាក់​, បន្ទាយ​មាន​ជ័យ​៣​ករណី ឃាត់ខ្លួន​៦​នាក់​, កណ្តាល ១​ករណី ឃាត់ខ្លួន​៦​នាក់​, ស្វាយ​រៀង ១​ករណី ឃាត់ខ្លួន​៤​នាក់​, ព្រះ​សីហ​នុ ១​ករណី ឃាត់ខ្លួន​២​នាក់​, និង​ព្រៃវែង ១​ករណី ឃាត់ខ្លួន​២​នាក់ ៕

អត្ថបទសរសេរ ដោយ