ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​គ្រឿងញៀ.ន មិនមែន​ជា​ការងារ​ផ្តាច់មុខ​របស់​ក្រសួង​ស្ថាប័ន និង​តួអង្គ​ណា​នោះ​ឡើយ ​តែ​ជា​រឿង​ស្នួល​របស់​សង្គម​ជាតិ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់​ទុក​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន មិនមែន​ជា​ការងារ​ផ្តាច់មុខ​របស់​ក្រសួង​ស្ថាប័ន និង​តួអង្គ​ណា​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់​ទុក​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន មិនមែន​ជា​ការងារ​ផ្តាច់មុខ​របស់​ក្រសួង​ស្ថាប័ន និង​តួអង្គ​ណា​នោះ​ឡើយ ពោល​ជា​រឿង​ស្នួល​របស់​សង្គម​ជាតិ ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ដល់​ឬ​ស​គល់ ​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ២០២៤​នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​បញ្ជាក់​យ៉ាង​ថា «​បទល្មើស​គ្រឿងញៀន មិនមែន​ជា​ការងារ​តែ​មួយ​របស់​នគរបាល ឬ​អាវុធហត្ថ​នោះ​ទេ តែ​ជា​ការងារ​រួម​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ចូលរួម​បង្ក្រាប ហើយ​បទល្មើស​មួយ​នេះ វា​មិន​ទើបតែ​កើតឡើង នៅ​ពេល​នេះ​ទេ គឺ​បាន​កើតឡើង​មាន​យូរហើយ តែ​អ្វី​ដែល​សំខាន់ និង​ទិស​ដៅ​បន្ត​នោះ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​សហការ និង​ពួតដៃគ្នា​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​»​ ។

នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​លើក​ឡើង​ពី​ស្នាដៃ​របស់​កងកម្លាំង​នគរបាល​ទាំង​ថ្នាក់​ជាតិ និង​តាម​រាជធានី​-​ខេត្ត ដែល​បាន​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​ជា​បន្តបន្ទាប់ ហើយ​និង​កំពុង​បន្តការងារ​នេះ កាន់តែ​ក្តៅ​គគុក​មិន​ដកថយ​នោះ​ទេ​។

សារ​អប់រំ​ ដែល​ត្រូវ​បាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ គឺថា «​យើង​ទាំងអស់​គ្នា សូម​និយាយ​ថា «​ទេ​» ចំពោះ​គ្រឿងញៀន​, ចូលរួម​លុប​បំបាត់​គ្រឿងញៀន​, ការ​សេព​គ្រឿងញៀន គឺ​បំផ្លាញ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​, ត្រូវ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​, រួម​គ្នា​វិនិយោគ​លើ​ការ​បង្ការ​ទប់ស្កាត់ និង​លើកកម្ពស់​ការ​អប់រំ ដើម្បី​សហគមន៍​គ្មាន​គ្រឿងញៀន​»​។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​ដឹកនាំ​ដោយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កំណត់​យក​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​អាទិភាព​បំផុត ដូច្នេះ​ហើយ​ទើប នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រើ​កណ្តាប់ដៃ​ដែក ដើម្បី​បង្ក្រាប​គ្រឿងញៀន ជា​ពិសេស​នៅ​តាម​ក្លឹ​ប​កម្សាន្ត ដែល​បង្កប់​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ ។

ដោយ​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​នេះ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ បាន​ប្តេជ្ញា​ចិត្ត និង​ខិតខំ​ចុះ​បង្ក្រាប​គ្រឿងញៀន តាម​បណ្ដា​រាជធានី​-​ខេត្ដ ពិសេស​តាម​ក្លឹ​ប​កម្សាន្ត យ៉ាង​សស្រាក់សស្រាំ​ដូច​ភ្លៀងរលឹម ធ្វើ​យ៉ាងណា​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​នៃ​បទល្មើស ។

ជា​ការ​គត់​សម្គាល់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បាន​បទល្មើស​គ្រឿង​ធំ​ៗ ជា​ច្រើន​ករណី ដែល​ឧក្រិដ្ឋជន​ដឹក​ជញ្ជូន រក្សា​ទុក ក្នុង​បរិមាណ​រាប់​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនល្មើស​ជា​ច្រើន​នាក់ បញ្ជូន​ទៅ​ផ្តន្ទាទោស​នៅ​តុលាការ​៕​

អត្ថបទសរសេរ ដោយ