ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ពល​ករ​រំពឹង​ថា​នឹង​ទទួល​ជ័យ​ជម្នះ​​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អង់គ្លេស

3 ថ្ងៃ មុន

ទី​ក្រុង​ឡុង​៖ នៅទូទាំង​ចក្រ​ភព​អង់​គ្លេស​​មិន​ថា​ប្រទេស​អង់គ្លេស, វេល, អៀកឡង់​ខាង​ជើង ឬ​ស្កុត​លេន​ទេ​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​​អ្នក​តំណាង​រាស្ត្រ​នៅ​អាណត្តិ​ថ្មី​។ ប្រជា​ជន​អង់គ្លេស​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​បាន​ធ្វើ​ដំណើរ​តាំង​ពី​ព្រឹក​ព្រលឹម​​ទៅ​​មណ្ឌល​​របស់​ខ្លួន​។ គេ​រំពឹង​ថា​គណ​បក្ស​ពល​ករ​​​នឹង​ឈ្នះ​ឆ្នោត​ឡើង​​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​ជា​មិន​ខាន​។​​ ស្ថានីយ​បោះ​ឆ្នោត​ទាំង​៦៥០​កន្លែង​ចាប់​ផ្ដើម​​បើក​ទ្វារ​​​នៅ​​​ម៉ោង​៧​ព្រឹក​​។ ​ការ​រាប់​សន្លឹក​ឆ្នោត​​នឹង​ចាប់​ផ្ដើម​​នៅ​ពេល​​​បិទ​ស្ថានី​យ​​​។ ដូច្នេះ…

ទី​ក្រុង​ឡុង​៖ នៅទូទាំង​ចក្រ​ភព​អង់​គ្លេស​​មិន​ថា​ប្រទេស​អង់គ្លេស, វេល, អៀកឡង់​ខាង​ជើង ឬ​ស្កុត​លេន​ទេ​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​​អ្នក​តំណាង​រាស្ត្រ​នៅ​អាណត្តិ​ថ្មី​។ ប្រជា​ជន​អង់គ្លេស​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​បាន​ធ្វើ​ដំណើរ​តាំង​ពី​ព្រឹក​ព្រលឹម​​ទៅ​​មណ្ឌល​​របស់​ខ្លួន​។ គេ​រំពឹង​ថា​គណ​បក្ស​ពល​ករ​​​នឹង​ឈ្នះ​ឆ្នោត​ឡើង​​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​ជា​មិន​ខាន​។​​

ស្ថានីយ​បោះ​ឆ្នោត​ទាំង​៦៥០​កន្លែង​ចាប់​ផ្ដើម​​បើក​ទ្វារ​​​នៅ​​​ម៉ោង​៧​ព្រឹក​​។ ​ការ​រាប់​សន្លឹក​ឆ្នោត​​នឹង​ចាប់​ផ្ដើម​​នៅ​ពេល​​​បិទ​ស្ថានី​យ​​​។ ដូច្នេះ គេ​គិត​ថា​យ៉ាង​យូរ​​ត្រឹម​ល្ងាច​ ឬ​យប់​ថ្ងៃ​ព្រហស្បតិ៍​​​អាច​នឹង​ដឹង​លទ្ធផល​បឋម​ក្រៅ​ផ្លូវ​ការ​​​ជា​បណ្ដើរ​ៗ​។ ​លទ្ធ​ផល​សរុប​អាច​នឹង​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ ប្រធាន​គណ​បក្ស​ពល​ករ​ លោក​ខៀ ស្តាមើ (Keir Starmer) សរ​សេរ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​យើង​ត្រូវការ​ការ​​ផ្លាស់​ប្ដូរ​។ ថ្ងៃ​នេះ ពល​រដ្ឋ​ម្ចាស់​ឆ្នោត​​​អាច​មាន​ឱកាស​ផ្លាស់​ប្ដូរ​ដោយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​​បោះ​ឆ្នោត​។

លោក​រីស៊ី ស៊ុនណាក់ (Rishi Sunak) ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ក៏​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដែរ។ លោក​​​ជំរុញ​ឱ្យ​ម្ចាស់​ឆ្នោតកុំ​សម្រុក​បោះ​ឆ្នោត​ឱ្យ​​​គណ​បក្ស​ពល​ករ​ច្រើន​ពេក​​។ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​ក៏​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដែរ​ថា​​នេះ​ជា​ឱកាស​របស់​យើង​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដែល​ប្រទេស​ជាតិ​របស់​យើង​អន្ទះ​សារ​ចង់​បាន​យ៉ាង​ខ្លាំង​។

គណ​បក្ស​ជាតិ​និយម​ស្កុត​លែន​(SNP) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ និង​អំពាវ​នាវ​ឱ្យ​ម្ចាស់​ឆ្នោត​បោះ​ឆ្នោត​ឱ្យ​ខ្លួន​ដើម្បី​ឯក​រាជ្យ​ភាព​​​, ចូល​​រួម​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​ឡើង​វិញ, កែ​សម្រួល​ច្បាប់​ស្ដី​ពី​ការ​មាន​កូន​តែ​២​​នាក់​ ព្រម​ទាំង​ផល​​ប្រយោជន៍​សង្គម​​កិច្ច​ជា​ច្រើន​ទៀត​។​ ​នេះ​ជា​លើក​ទី​១​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥​ដែល​អង់គ្លេស​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​។ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​សម្រេច​ចិត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​កាល​ពី​៦​​សប្ដាហ៍​មុន​ ហើយ​ចាប់​ផ្ដើម​ឃោសនា​ភ្លាម​ៗ​តែ​ម្ដង​។​​

គណ​បក្ស​ពល​ករ​សន្យា​ថា​ខ្លួន​នឹង​បង្កើត​ក្រុមហ៊ុន​របស់​រដ្ឋ​, ធ្វើ​ជាតូប​នីយ​កម្ម​ផ្លូវ​ដែក​ (បង្វែរ​ពី​ឯក​ជន​ទៅ​ជា​របស់​រដ្ឋ​), កាត់​បន្ថយ​ជន​អន្តោ​ប្រវេសន៍​, ជ្រើស​រើស​គ្រូ​បង្រៀន​៦៥០០​នាក់​ និង​បង្កើត​មុខ​តំណែង​គិលានុ​ប្ប​ដ្ឋាក​​ថ្មី​លើស​ពី​១​សែន​​នាក់​​។​ គណ​បក្ស​អភិរក្ស​និយម​សន្យា​បង្កើត​ច្បាប់​កាតព្វ​កិច្ច​យោធា​សម្រាប់​យុវ​ជន​អាយុ​១៨​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​, រឹត​ត្បិត​ការ​ផ្ដល់​ទិដ្ឋា​ការ​សម្រាប់​អ្នក​ចំណាក​ស្រុក​, ជ្រើស​រើស​នគរ​បាល​បន្ថែម​​៨​ពាន់​នាក់​​ និង​កាត់​បន្ថយ​ការ​ផ្ដល់​សេវា​ធានា​រ៉ាប់​រង​របស់​រដ្ឋ​។​

គណ​បក្ស​អភិរក្ស​និយម​លើក​នេះ​ប្រកាស​ចុះ​ចាញ់​តាំង​ពី​មុន​ប្រកួត​ទៅ​ទៀត​។ មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​​​រួម​ទាំង​សម្ព័ន្ធ​មិត្ត​ដែល​ជិត​ស្និទ្ធ​បំផុត​​របស់​លោក​ស៊ុន​ណាក់​ប្រកាស​ទទួ​លស្គាល់​ថា​ «លើក​នេះ​​បក្ស​យើង​ចាញ់​ឆ្នោត​ហើយ​»។ យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ, គណ​បក្ស​ពល​ករ​​អាច​នឹង​ទទួល​បាន​​ជាង​​២០០​អាសនៈ​ ហើយ​អាច​នឹង​មាន​ប្រៀប​គ្រប់​ទី​កន្លែង​ទាំង​អស់​មិន​ថា​នៅ​អង់គ្លេស វេល ឬ​ស្កុត​លែន​ទេ​។ ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​ចេញ​ផ្សាយ​លទ្ធ​ផល​ស្ទង់​មតិ​កាល​ពី​យប់​ថ្ងៃ​ពុធ​ថា​លើក​នេះ​គណ​បក្ស​ពល​ករ​នឹង​ទទួ​លបាន​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ