ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមរកចំណូលបានជិត៣ពាន់លានដុល្លារពីការនាំចេញអង្ករ

3 ថ្ងៃ មុន

(វៀតណាម)៖ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤.៦៨លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN…

(វៀតណាម)៖ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤.៦៨លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ប្រទេស​នេះ​ប្រមូល​ផល​ស្រូវ​បាន​ចំនួន ៣,៤៨ លាន​ហិកតា​នៅ​ឆមាស​ទី១ ឆ្នាំ ២០២៤ កើន​ឡើង ០,៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។

ទន្ទឹមនឹងនោះ វៀតណាមបានចំណាយថវិកាប្រមាណ ៦៧០ លានដុល្លារអាមេរិក លើការនាំចូលអង្ករពីប្រទេសផ្សេងទៀត ពីកម្ពុជា និងឥណ្ឌា។

ទោះបីជាក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកក៏ដោយ ក៏ប្រទេសនេះនៅតែនាំចូលអង្ករប្រភេទមួយចំនួនសម្រាប់ផលិតចំណីសត្វ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ