ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះខ្សែភ្លើង​លើដំបូលតូបមួយកន្លែង​ជាប់អូរព្រំដែនខាងជើង ក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត​

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ៖ មានករណីឆ្លងចរន្តអគ្គី​សនី​បានឆាបឆេះខ្សែភ្លើង​លើដំបូលតូបមួយកន្លែង​

​ខេត្ត​បន្ទាយមានជ័យ ៖ មានករណីឆ្លងចរន្តអគ្គី​សនី​បានឆាបឆេះខ្សែភ្លើង​លើដំបូលតូបមួយកន្លែង​ជាប់អូរព្រំដែនខាងជើង ជាប់ផ្លូវដែក ក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្កការភ្ញាក់ផ្អើល​​កាលពី​ល្ងាចថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រុមអន្តរាគមន៍បានប្រាប់ថា ​មានករណី​អគ្គីភ័យ​​បាន​ឆាបឆេះខ្សែភ្លើងដែលរុំព័ទ្ធ​ដូច​សំបុកពីងពាងលើដំបូលតូប​មួយកន្លែង​ជាប់អូរព្រំដែន ក្បែរខាងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់ ក្រោយមានការឆាបឆេះផ្សែងហុយខ្មួលខ្មាញ់ និងឆេះរាលដល់ដំបូលតូបស័ង្កសី បណ្តាលខូចខាត។

ក្រុមអន្តរាគមន៍ពន្លត់បានបញ្ជាក់ថា មូលហេតុដែលអគ្គីភ័យបានឆាបឆេះខ្សែភ្លើងក្បែបង្គោលគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទើបបង្កជាអគ្គិភ័យ​ឆាបឆេះឡើងមាន​រយៈពេលជិត២០នាទីទើបពន្លត់បាន តែ​មិនបង្កអោយរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ​ គ្រាន់តែ​ឆេះខូចខាតដំបូល​តូប​ស័ង្ក​សីជាប់អូរព្រំដែនខាងជើងផ្លូវដែក និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្រុមការងារអន្តរគមន៍ដែលចុះពន្លត់អគ្គីភ័យដែលឆាបឆេះខ្សែភ្លើងរាលឆេះដំបូលតូបជាប់ព្រំដែននេះត្រូវអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ២គ្រឿងមាន១គ្រឿង, រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូ និង១គ្រឿងរថយន្តពន្លត់អគ្គីភ័យខ្នាតតូចចល័ត១គ្រឿងរបស់ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតនិងកម្លាំងអន្តរាគមន៍ពន្លត់ប្រមាណជាង២០នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ