ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករវាយសីចិនម្នាក់ស្លា.ប់ ក្រោយដួលអំឡុងពេលប្រកួតព្រឹត្តិការណ៍នៅឥណ្ឌូណេស៊ីប្រទេស

3 ខែ មុន

ឥណ្ឌូណេស៊ី ៖ កីឡាករវាយសី Zhang Zhijie ជនជាតិចិន អាយុ១៧ឆ្នាំ បានបាត់បង់ជីវិត កាលពីថ្ងៃទី

ឥណ្ឌូណេស៊ី ៖ កីឡាករវាយសី Zhang Zhijie ជនជាតិចិន អាយុ១៧ឆ្នាំ បានបាត់បង់ជីវិត កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ បន្ទាប់ពីបានដួលអំឡុងពេលប្រកួតព្រឹត្តិការណ៍កីឡាវាយសីយុវជនអាស៊ី Badminton Asia Junior Championships អាយុក្រោយ១៩ឆ្នាំ រៀបចំឡើងនៅទីក្រុងយ៉ូកយ៉ាកាតា (Yogyakarta) ប្រទេសឥណ្ឌូណេស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែមិថុនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមប្រភពពីសារព័ត៌មាន The Straits Times របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រាយការណ៍ថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលកីឡាករ Zhang Zhijie កំពុងប្រកួតជាមួយកីឡាករជប៉ុន Kazuma Kawano ។ នៅក្នុងខ្សែអាត់វីដេអូដែលបានបង្ហោះដោយព័ត៌មានម៉ាឡេស៊ី New Straits Times បានបង្ហាញឱ្យឃើញកីឡាករ Zhang Zhijie ដែលកំពុងប្រដេញពិន្ទុជាមួយកីឡាករជប៉ុន ១១-១១ មុនពេលកីឡាកររូបនេះដួលភ្លាមៗលើទីលានប្រកួត។ ក្រុមពេទ្យបានចូលទៅពិនិត្យអាការៈកីឡាករវ័យក្មេងរូបនោះ មុនពេលបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល Zhang Zhijie បានបាត់បង់ជីវិត។

សមាគមកីឡាវាយសីអាស៊ី និងសមាគមកីឡាវាយសីឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថា កីឡាករ Zhang Zhijie ត្រូវបានបញ្ជូនទៅកាន់រថយន្តសង្គ្រោះបន្ទាន់ក្នុងរយៈពេលតិចជាង២នាទី បន្ទាប់ពីដួល ដោយមិនមានការយឺតយ៉ាវនោះទេ ហើយត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ ជាកន្លែងដែលរូបគេបាត់បង់ជីវិត នៅម៉ោង ១១:២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា។

សមាគមកីឡាវាយសីអាស៊ី និងឥណ្ឌូណេស៊ី រួមទាំងគណៈកម្មាធិការរៀបចំការប្រកួតមានការសោកស្ដាយជាខ្លាំង និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះឪពុកម្តាយ ក្រុមគ្រួសារ និងសមាគមកីឡាវាយសីចិន ព្រោះពិភពកីឡាវាយសីបានបាត់បង់កីឡាករដ៏មានទេពកោសល្យម្នាក់»។ ស្របពេលសមាគមកីឡាវាយសីចិន ក៏បានចេញសេចក្តីថ្លែងការណ៍ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពដ៏អកុសលរបស់កីឡាករ Zhang Zhijie និងចូលរួមរំលែកទុក្ខទៅកាន់គ្រួសាររបស់កីឡាកររូបនេះផងដែរ។

គិតត្រឹមរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ខាងមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅមិនទាន់កំណត់អំពីមូលហេតុនៃការស្លាប់របស់កីឡាករ Zhang Zhijie នៅឡើយទេ។គួរបញ្ជាក់ថា កីឡាករ Zhang Zhijie គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមវាយសីយុវជនជម្រើសជាតិចិន ហើយកាលពីខែមីនាកន្លងទៅ កីឡាករវ័យក្មេងរូបនេះ បានឈ្នះពានរង្វាន់ Dutch Junior International នៅប្រទេសហូឡង់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ