ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​គុន​ខ្មែរ​នៅ​ក្រុងប៉ារីស​លទ្ធផល​មិនសូវ​ល្អ

3 ខែ មុន
  • ភ្នំពេញ

លោក លោក​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរឲ្យ​ដឹង​ កាលពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០២៣ថា កម្មវិធី​ប្រកួត​គុន​ខ្មែរ​ស៊ុប​ពើ​ហ្វៃ​គ៍ (La BELLE…

លោក លោក​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរឲ្យ​ដឹង​ កាលពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០២៣ថា កម្មវិធី​ប្រកួត​គុន​ខ្មែរ​ស៊ុប​ពើ​ហ្វៃ​គ៍ (La BELLE EQUIPE) ដែល​ជា​កម្មវិធី​ប្រកួត​គុណ​ខ្មែរ​ដំបូង​នៅ​ប៉ា​រី​ស ប្រទេស​បារាំង បាន​បញ្ចប់​ដោយ​លទ្ធផល​មិនសូវ​ល្អ ។

លោក​បាន​អះអាង​ថា ព្រឹត្តិការណ៍​គុន​ខ្មែរ​ស៊ុប​ពើ​ហ្វៃ​គ៍ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ តែ​ទោះ​យ៉ាងណា​លទ្ធផល​ដែល​កីឡាករ​កម្ពុជា​ធ្វើ​បាន​លទ្ធផល​ឈ្នះ​២ ចាញ់​៣ ។

លោក​បាន​បញ្ជាក់​ថា « បើ​ទោះជា​លទ្ធផល​បច្ចេកទេស​មិនសូវ​ល្អ​ ដោយ​ខាង​កម្ពុជា​ឈ្នះ​២ ចាញ់​៣ តែ​យើង​បាន​ទទួល​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​ពី​ព្រឹត្តិការណ៍​នេះ ដោយ​បាន​បង្ហាញ​អោយ​ប្រទេស​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប​បាន​ស្គាល់ និង​យល់​ច្បាស់​ពី​គុន​ខ្មែរ​យើង» ។

លោក​បាន​បន្ត​ថា ទោះជា​លទ្ធផល​បែប​នេះ តែ​គុន​ខ្មែរ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​គុន​ខ្មែរ​ជា​បន្តបន្ទាប់​ នៅ​ទឹកដី​បារាំង អេ​ស្ប៉ា​ញ និង​អង់គ្លេស​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​បន្ត​យុទ្ធនា​ការណ៍​ផ្សព្វផ្សាយ​គុន​ខ្មែរ​អោយ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ​។

ក្នុង​ឱកាស​នេះ​ដែរ លោក​បានអរគុណ​ដល់ លោក លុយ ដេ​វី​ដ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង​ទាំងអស់ដែល​បាន​ទទួល​ស្វាគមន៍ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​យើង​ទាំងអស់​យ៉ាង​រាក់ទាក់ ​និង​កក់ក្តៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ