ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo និង Messi បរាជ័យរកគ្រាប់បញ្ចូលទីវគ្គចែកពូលប្រកួតអន្តរជាតិ លើកដំបូងបំផុត

6 ថ្ងៃ មុន

បរទេស ៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi កំពុងរីករាយដូចគ្នា បន្ទាប់ពីរួម

បរទេស ៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi កំពុងរីករាយដូចគ្នា បន្ទាប់ពីរួមចំណែកជួយប្រទេសកំណើតរបស់ពួកគេធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបរៀងខ្លួន UEFA Euro 2024 និង CONMEBOL Copa América 2024។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ បើយោងតាមប្រភពពីសារព័ត៌មាន ESPN របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រាយការណ៍ថា កំពូលខ្សែប្រយុទ្ធឆ្នើមបំផុតរបស់ពិភពលោកទាំង២រូបខាងលើ បានបង្កើតកំណត់ត្រាមិនល្អដូចគ្នា អំឡុងពេលប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។

Ronaldo និង Messi បានបរាជ័យក្នុងការស៊ុតបញ្ចូលទីវគ្គចែកពូលការប្រកួតអន្តរជាតិ ឬ ការប្រកួតជម្រើសជាតិជាលើកដំបូងមិនធ្លាប់មាននៅក្នុងអាជីព។

កីឡាករ Cristiano Ronaldo ដើរតួយ៉ាងសំខាន់ជួយព័រទុយហ្គាល់ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ដោយត្រូវប៉ះស្លូវេនី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃថ្មី (ម៉ោងនៅកម្ពុជា) ។ ទោះយ៉ាងណាក៏ដោយ ឆ្លងកាត់៣ប្រកួត កាលពីវគ្គសន្សំពិន្ទុពូល F ប្រធានក្រុមវ័យ៣៩ឆ្នាំរូបនេះ មិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ ដោយគ្រាន់តែបោះបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បញ្ចូលទី ឬ Assist បាន១គ្រាប់តែប៉ុណ្ណោះ។

ដោយឡែក កីឡាករ Lionel Messi ដើរតួយ៉ាងសំខាន់ជួយអាហ្សង់ទីន កក់កៅអីវគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ CONMEBOL Copa América 2024 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ ប្រធានក្រុមវ័យ៣៧ឆ្នាំរូបនេះ ឆ្លងកាត់៣ប្រកួត កាលពីវគ្គសន្សំពិន្ទុពូល A កន្លងទៅ មិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ ដោយគ្រាន់តែ Assist បាន១គ្រាប់ប៉ុណ្ណោះ។

អ្នកគាំទ្រនៅតែជឿជាក់ថា កំពូលខ្សែប្រយុទ្ធទាំង២រូបនេះ នឹងបើកគណនីគ្រាប់បាល់របស់ខ្លួន នៅក្នុងការប្រកួតវគ្គខ្វែង ហើយរំពឹងតារាក្នុងដួងចិត្តរបស់ពួកគេទាំង២រូបនេះ នឹងជួយប្រទេស​កំណើត​រៀងខ្លួន ដើម្បីឈ្នះជើងឯកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះផងដែរ ទោះបច្ចប្បន្នមានវ័យជ្រេយ៉ាងណាក៏ដោយ៕ (ប្រភព ៖ ESPN FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ