ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ធ្វើហើយជាងពាក់កណ្តាល

2 ថ្ងៃ មុន

គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ ដែល​មាន​ប្រវែង ១.៧៦១​ម៉ែត្រ ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ សម្រេច​បាន ៥៥,៨៣%​ហើយ ។ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន…

គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ ដែល​មាន​ប្រវែង ១.៧៦១​ម៉ែត្រ ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ សម្រេច​បាន ៥៥,៨៣%​ហើយ ។

ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន ​បាន​អះអាង ​កាលពី​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ​២០២៤​ថា មក​ដល់​ពេល​នេះ​ស្ពាន​សម្រេច​បាន ៥៥,៨៣​ភាគរយ និង​ផ្លូវ​ត​ភ្ជាប់​និង​ផ្លូវ​ខ្នែង​ទៅ​កាន់​ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​មាន​ប្រវែង​សរុប​ជាង ៣៣,៤៥​គីឡូម៉ែត្រ សម្រេច​បាន ៤១,៨១% ។

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ បាន​ប្រើប្រាស់​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក វ៉ាង វិ​ន​ធៀន (Wang Wentian) អតីត​ឯកអគ្គរដ្ឋទូត ចិន​ប្រចាំ​កម្ពុជា តាម​ការ​គ្រោងទុក​គម្រោង​ទាំងមូល រំពឹង​ថា​នឹង បញ្ចប់​ការ​សាងសង់​ឱ្យ​បាន​មុន​ខែកញ្ញា ឆ្នាំ​២០២៦ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ