ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​រាប់​លាន​នាក់ ក្រោយ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ សាងសង់​រួចរាល់

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំនឿ​ជឿជាក់​ថា នៅ​ឆ្នាំ​២០៣០ ខាង​មុខ​នេះ តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ មក​ពី​គ្រប់​ទិស​ទី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំនឿ​ជឿជាក់​ថា នៅ​ឆ្នាំ​២០៣០ ខាង​មុខ​នេះ តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ មក​ពី​គ្រប់​ទិស​ទី ដើម្បី​អញ្ជើញ​ទស្សនា​ប្រទេស​កម្ពុជា​ខណៈ​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​សម្រេច ការ​សាងសង់ ប្រមាណ​ជាង​៩៥% នឹង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នា​ខែកក្កដា​ខាង​មុខ ។

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ចប់​ដំណើរ​ទស្សនកិច្ច ដើម្បី​ពិនិត្យ​វឌ្ឍនភាព ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ ពិតជា​រួមចំណែក បានជា​តម្លៃ បន្ថែម​សំខាន់​ណាស់​សម្រាប់​កេរ្តិ៍ឈ្មោះ សម្រាប់​កិត្តិនាម​ព្រះរាជាណាចក្រ​កម្ពុជា ជា​តម្លៃបន្ថែម សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ជា​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ។

ឯកឧត្តម បាន​បន្ត​ថា បើ​និយាយ​ដល់​ភ្ញៀវ​ទេសចរ គឺ​មិន​អាច​កាត់​ផ្តាច់​បាន ពី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ព្រោះថា បើ​ទេសចរ​ជាតិ​របស់​យើង​អាច​ធ្វើ​ដំណើរ​បាន​ក្នុងស្រុក​តាម​គ្រប់​មធ្យោបាយ ដូច​ជា​ផ្លូវទឹក​ផ្លូវគោក​ជាដើម ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ ដែល​ចូល​មក​ប្រទេស​កម្ពុជា ត្រូវការ​មក​តាម​យន្តហោះ​នាវា​ផ្លូវទឹក និង​តាម​ផ្លូវគោក​ក្នុង​នោះ ដែល​មាន​លក្ខណៈ​ងាយស្រួល​បំផុត គឺ​តាម​ផ្លូវអាកាស ដូច្នេះ​ការ​បង្កើត​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ​ឡើង​លំដាប់ 4F ដែល អាច​អនុញ្ញាត​ឲ្យ​យន្ត​ខ្នាត​ធំ​ចុះ​ចត​បាន​ដូច​ជា ប្រភេទ Airbus A380 និង​ប្រភេទ Boeing 747 នឹង​អាច ទទួល អ្នក ដំណើរ បាន​រហូត​ដល់ ១៤​លាន​នាក់​ក្នុង​១​ឆ្នាំ​ក្នុង​ដំណាក់កាល​ទី​១ ។

សូម​បញ្ជាក់​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ក្រុង​តា​ខ្មៅ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ អាកាសយានដ្ឋាន​នេះ ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស មិន ឯ​.​ក (CAIC) គឺជា​ក្រុមហ៊ុនចម្រុះ​បង្កើត​ឡើង​រួម​គ្នា​ដោយ ក្រុមហ៊ុន OCIC និង​រដ្ឋ​លេខា ធិ​ការដ្ឋាន អាកាស​ចរ​ស៊ី​វិល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ក្រោម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ដើម្បី ធ្វើ​ការងារ​សាងសង់​ព្រ​លាន​យន្តហោះ ភ្នំពេញ​ថ្មី​មួយ​នេះ​។ ព្រ​លាន​យន្តហោះ​ថ្មី​នេះ សាងសង់​ឡើង​លើ​ផ្ទៃដី​ជាង​២៦០០​ហិច​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ