ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! កម្លាំងប៉ុស្តិ៍ច្បារអំពៅទី២ ចុះឆ្ម.ក់ចាប់ទីតាំងបេីកលេងល្បែ.ងសុីសងខុសច្បាប់

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ច្បារ​អំពៅ​ទី​០២ ឆ្ម​.​ក់​ចាប់​អ្នក​ញៀ​.​ន​លេងល្បែង (​បា​.​ញ់​អាប៉ោង​) ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ។ ប្រតិបត្តិ​ការណ៍​នេះ កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ នគរបាល​ច្បារ​អំពៅ​ទី​០២ ឆ្ម​.​ក់​ចាប់​អ្នក​ញៀ​.​ន​លេងល្បែង (​បា​.​ញ់​អាប៉ោង​) ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ។

ប្រតិបត្តិ​ការណ៍​នេះ កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

យោង​តាម​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​ពលរដ្ឋ​បាន​ខ​ល​ទៅ​កាន់​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ថា មាន​ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​មួយ​ក្រុម បាន​កំពុង​បើក​វង់​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ( អាប៉ោង ) ។

ភ្លាម​ៗ លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​០២ បាន​បញ្ជា​អោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅ​បង្ក្រាប​ទីតាំង​ខាងលើ​តែ​ម្តង ។

ជា​លទ្ធផល ក្នុង​រង្វង់​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ចាន​សម្រាប់​បាញ់អាប៉ោង​ចំនួន​០១ , អាប៉ោង​ចំនួន​០១​គ្រាប់​, កញ្ច្រែង​ចំនួន​០៤ , កៅអី​ចំនួន​១៥ , កង្ហា​ចំនួន​០១ គ្រឿង ។ ចំពោះ​អ្នក​បើក​ទីតាំង និង​អ្នកលេង​បាន​រត់​ចែក​ជើង​គ្នា ពេល​សមត្ថកិច្ច​ទៅ​ដល់​បាត់​ទៅ​ហើយ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​យក​សម្ភារៈ​ខាងលើ យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ