ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រុស​ស្រី​៣​នាក់ ទាញ​ដប​ស្រា​វាយ​ក្បាល និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅ​ឆ្វេង​នារី​ម្នាក់​បណ្ដាល​ឲ្យ​របួស

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​ប្រហែល​០៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ មិថុនា ឆ្នាំ​២០២៤​នេះ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​ប្រហែល​០៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ មិថុនា ឆ្នាំ​២០២៤​នេះ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដប​ស្រា​វាយ​ក្បាល និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅ​ឆ្វេង​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួស​) ។

ក្រុម​ជនសង្ស័យ បាន​ប្រព្រឹត្ត​ហិ​.​ង្សា​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ កាលពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ។

ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
១-​ឈ្មោះ លី ហុ​ក​ឌី​ណូ ហៅ​ឌី​ណូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។
២-​ឈ្មោះ វិជ្ជា ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​វ​មុខរបរ នៅផ្ទះ​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។
៣-​ឈ្មោះ មុនី ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាក ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ យឹ​ម ដា​លី​ហ្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ