ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​តែងតាំងលោក គួ​ច ចំរើន ​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ផ្លូវការ

2 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ…

ខេត្តកណ្ដាល ៖ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​លោក គួ​ច ចំរើន អតីត​អភិបាលខេត្ត​ព្រះ​សីហ​នុ មក​ជា​អភិបាលខេត្ត​កណ្ដាល ជំនួស​លោក គង់ សោ​ភ័​ណ្ឌ ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

សូម​រំលឹក​ថា យោង​តាម​ព្រះរាជក្រឹត្យ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ អភិបាលខេត្ត ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​តែងតាំង​នេះ រួម​មាន ៖
១៖ លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្តស្ទឹងត្រែង ។
២៖ លោក វ៉ី សំណាង ត្រូវ​បាន​ប្តូរ​ពី​ខេត្តកំពង់ស្ពឺ ទៅ​កាន់​ខេត្តតាកែវ ។
៣៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ប្តូរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ ។
៤៖ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ឧត្តរមានជ័យ ។
៥៖ លោក គួ​ច ចំរើន ត្រូវ​បាន​ត្រាស់​បង្គាប់​ប្តូរ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​ខេត្តកណ្តាល ។
៦៖ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ ។
៧៖ លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ធំ ។
៨៖ លោក ប៉ែន កុស​ល្យ ត្រូវ​បាន​ត្រាស់​បង្គាប់​ប្តូរ​ពី​ខេត្តឧត្តរមានជ័យ ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ។
៩៖ លោក ស្វាយ សំ​អ៊ា​ង ត្រូវ​បាន​ត្រាស់​បង្គាប់​ផ្ទេរ​ពី​អភិបាល​ខេត្តស្ទឹងត្រែង ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។
១០៖ លោក អ៊ូច ភា ត្រូវ​បាន​ត្រាស់​បង្គាប់​ផ្ទេរ​ពី​អភិបាល​ខេត្តតាកែវ ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។
១១៖ លោក គង់ សោភ័ណ ត្រូវ​បាន​ត្រាស់​បង្គាប់​ផ្ទេរ​ពី​អភិបាល​ខេត្តកណ្តាល ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។
១២៖ លោក ងួ​ន រតនៈ អភិបាលខេត្ត​កំពង់ធំ ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ