ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទ​នភាព​មែនទែន នាំមុខ​មាត់​ខ្មែរ​មក​កាន់​មាតុ​ភូមិ ​កីឡាករ​គុន​ខ្មែរ​ឈឿ​ង ល្វៃ និង​សុខ​ធី​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​ ៖ កីឡាករ​គុន​ខ្មែរ​នា​ឆ្នាំ​នេះ​បាន​ចេញ​ទៅ​ប្រកួត​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​។ បេស​កម្ម​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក តាម​រយៈ​ការ​បញ្ជូន​កីឡាករ​ប្រកួត​សង្វៀន​អន្តរជាតិ​ក្រៅប្រទេស​នេះ​។ ក្រៅពី​ការ​ខិតខំ​ពី​សំណាក់​សហព័ន្ធ​កីឡា​គុន​ខ្មែរ យើង​បាន​មើលឃើញ​ថា​វិស័យ​ឯកជន​បាន​ជម្រុញ​ជ្រោមជ្រែង តាម​រយៈ​ការ​ឧបត្ថម្ភ​ទាំងស្រុង​ដើម្បី​បាន​បញ្ជូន​កីឡាករ​ខ្មែរ​យើង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់​។ ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានី​​ភ្នំពេញ​ ៖ កីឡាករ​គុន​ខ្មែរ​នា​ឆ្នាំ​នេះ​បាន​ចេញ​ទៅ​ប្រកួត​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​។ បេស​កម្ម​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក តាម​រយៈ​ការ​បញ្ជូន​កីឡាករ​ប្រកួត​សង្វៀន​អន្តរជាតិ​ក្រៅប្រទេស​នេះ​។ ក្រៅពី​ការ​ខិតខំ​ពី​សំណាក់​សហព័ន្ធ​កីឡា​គុន​ខ្មែរ យើង​បាន​មើលឃើញ​ថា​វិស័យ​ឯកជន​បាន​ជម្រុញ​ជ្រោមជ្រែង តាម​រយៈ​ការ​ឧបត្ថម្ភ​ទាំងស្រុង​ដើម្បី​បាន​បញ្ជូន​កីឡាករ​ខ្មែរ​យើង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​របស់​សហគ្រិន​ខ្មែរ ១០០% បាន​សហការ​ជាមួយ​ក្លិប KKIF របស់​ឧកញ៉ា ស្រី ចាន់​ថន ដើម្បី​បញ្ជូន​កីឡាករ​គុន​ខ្មែរ ឈឿ​ង ល្វៃ និង​កីឡាករ សុខ ធី ចេញ​ទៅ​ប្រកួត​នៅ​ទឹកដី​ទីក្រុង ហុងកុង ក្រោម​ការ​ឧ​បត្ត​ម្ភ​ទាំងស្រុង​ពី ទឹក​ពិសា​កម្ពុជា​។

ក្រោយ​បញ្ចប់​ការ​ប្រកួត ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបចំ​ទទួល​ស្វាគមន៍​កីឡាករ​គុន​ខ្មែរ​យើង​ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ដណ្ដើម​ខ្សែក្រវាត់​លំដាប់​អន្តរជាតិ នាំ​យក​ជោគជ័យ​ជូន​មាតុភូមិ​ដោយ​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​រ​វើ​រី​ជី​ស ទោះជា​រវល់​យ៉ាងណា​ក៏​ឆ្លៀតពេល​អញ្ជើញ​ទៅ​ទទួល​កីឡាករ​គុន​ខ្មែរ ឈឿ​ង ល្វៃ និង​សុខ​ធី នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ផ្ទាល់​តែ​ម្តង លើស​ពី​ទឹកចិត្ត​គាំទ្រ​គុន​ខ្មែរ​នេះ អ្នកឧកញ៉ា​ក៏​បាន​ឧបត្ថម្ភ​ទឹកប្រាក់​លើកទឹកចិត្ត ២០​លាន​រៀល​ដល់ ឈឿ​ង ល្វៃ ក្នុង​ការ​ដណ្ដើម​ខ្សែរ​ក្រវាត់​អន្តរជាតិ​មក​មាតុភូមិ​វិញ និង​ទឹកប្រាក់​លើកទឹកចិត្ត ៤​លាន​រៀល​ដល់ សុខ​ធី ទៀត​ផង​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ពិតជា​អ្នក​ជួយ​គាំទ្រ​គុន​ខ្មែរ​ពិត​ៗ មិន​រុញ​រា តែងតែ​ចូលរួម​ឧបត្ថម្ភ​មិន​សំចៃ​ដៃ​ដើម្បី​បញ្ជូន​កីឡាករ​គុន​ខ្មែរ​ទៅ​បំពេញ​បេស​កម្ម​ផ្សព្វផ្សាយ​គុន​ខ្មែរ តាម​រយៈ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ល្បី​ដល់​អន្តរជាតិ​ថា គុន​ខ្មែរ​គឺជា​របស់​ពិត ជា​ម្ចាស់​ដើម​នៃ​ក្បាច់គុន​។

ហើយ​មិន​ទាន់​អស់​ទេ លេចឮ​មក​ទៀត​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែល​ជា​ផលិតផល​របស់​ក្រុម​ហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ជ្រោមជ្រែង​ឧបត្ថម្ភ​ពេញទំហឹង​ដល់​កីឡាករ​គុន​ខ្មែរ កាន់ ម៉េ​ង​ហុង ដែល​តំណាង​ឱ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​ខ្សែក្រវាត់ K-1 WORLD MAX 2024 នា​ថ្ងៃ​ទី ០៧ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​នៅ​ទឹកដី​ប្រទេស ជប៉ុន ដែល​នេះ​សបញ្ជាក់​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​រ​វើ​រី​ជី​ស គឺជា​អ្នក​ដឹក​ដៃ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក​យ៉ាង​ពិតប្រាកដ​។

កុំ​ភ្លេច​គាំទ្រ​កីឡាករ​គុន​ខ្មែរ​ជាមួយ វើក ទាំងអស់​គ្នា​ណា នឹង​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ផេ​ក វើក និង KUN KHMER INTERNATIONAL FIGHT ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក អ្នក​ឧបត្ថម្ភ​គុន​ខ្មែរ​ដំបូង​គេ និង​ច្រើន​ជាងគេ​បង្អស់​ឱ្យ​ល្បី​រន្ទឺ​ដល់​ឆាក​អន្ដរជាតិ​៕ ​ដោយ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ