ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យណាស់លេងផ្លូវកា.ត់ បើដាក់ឱ្យដេញថ្លៃបានស្អីច្រាស់ច្រំ?

2 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ក្រុមហ៊ុនចំនួន២ដែលបានចូលរួមដេញថ្លៃផ្លូវបេតុងមានការខកចិត្ត ដោយសារតែ

ខេត្តត្បូងឃ្មុំ ៖ ក្រុមហ៊ុនចំនួន២ដែលបានចូលរួមដេញថ្លៃផ្លូវបេតុងមានការខកចិត្ត ដោយសារតែមានការសង្ស័យប្រគល់ឱ្យក្រុមហ៊ុនផ្សេងដោយស្ងាត់ៗ មិនបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈនៅផ្លូវបេតុងចំនួន២ខ្សែមានទឹកប្រាក់ក្រោម៥០០លានរៀល នៅសាលាឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ រហូតមកដល់ពេលនេះផ្លូវបេតុងចំនួនពីរខ្សែមានប្រភេទ៣ម៉ែត្រប្រវែង២៨៦ម៉ែត្រ និងផ្លូវបេតុង​៥​ម៉ែត្រប្រវែង៤១០ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ នាព្រឹកថ្ងៃទី១កក្កដាឆ្នាំ ២០២៤ គឺប្រជាពលរដ្ឋនៅតំបន់នោះ អាចបើកបរម៉ូតូឆ្លងកាត់បានតែហាមមិនឱ្យយានយន្តបើកបរនោះទេ។

លោកតន់ ធា មេឃុំថ្មពេជ្រមានប្រសាសន៍ឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុងដែលមានការស្នើសុំពីរបងប្អូនប្រជាពលរដ្ឋរស់នៅភូមិថ្ម​ពេជ្រ​ទី៣ ដែលមានចំនួនជាង៣០០គ្រួសារ បានស្នើសុំ​មកអាជ្ញាធរផ្លូវបេតុងចំនួនពីរខ្សែដែលមានប្រវែងសរុបជិត៧០០ម៉ែត្រ ត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈដោយធ្វើឡើងកាលពី…. ក្នុងគ្រានោះឃើញមានក្រុមហ៊ុនមកច្រើនតែមិនដាក់ប៊ីតក្នុងប្រអប់នោះទេ គឺមានតែក្រុមហ៊ុនហង្ស សុខគួយ តែ១ប៉ុណ្ណោះ។ ស្រុកឥឡូវ គេលេងផ្លូវកាត់ ទើប​បានទឹកតែច្រាស់ច្រំ…ហេ! ហេ!

លោកមេឃុំថ្មពេជ្រ មានប្រសាសន៍បន្តថា ចំពោះផ្លូវបេតុងមានទទឹង៣ម៉ែត្រប្រវែង​២៨៦ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង ១២៤លានរៀលហ្នឹង ផ្លូវបេតុងទទឹង៥ ម៉ែត្រ បណ្ដោយ៤១០ម៉ែត្រ តម្លៃដាក់ដេញថ្លៃ២៩៨លានរៀលជាង ។ ផ្លូវនេះគឺជាផ្លូវដែលបងប្អូនប្រជាពលរដ្ឋស្នើសុំមកអាជ្ញាធរឃុំ ។ គឺត្រូវផ្ដល់អតិភាពជូនដល់ពួកគាត់ ចំពោះការដេញថ្លៃដោយសារតែមានក្រុមហ៊ុនតែមួយគឺហង្ស សុខគួយ តាមលក្ខខណ្ឌក្នុងប្រអប់មួយយ៉ាងហោចណាស់ក៏ដាក់ចំនួន៣ក្រុមហ៊ុនទើបយកជាផ្លូវការ។

គម្រោងដេញផ្លូវបែបនេះ ត្រូវបានឆាចោល បន្ទាប់មករូបលោកបានប្រជុំជាមួយក្រុមប្រឹក្សាឃុំឆ្លងយោបល់ទៅលោកអភិបាលស្រុក ការិយាល័យវិនិយោគខេត្ត ដោយបានធ្វើលិខិតលាយ​លក្ខណ៍អក្សរដាក់សំណើជូនឯកឧត្តមជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្ត ដើម្បីប្រគល់ជូនដល់ក្រុមហ៊ុនសុខគួយឲ្យស្ថាបនាផ្លូវបេតុងទាំងពីរខ្សែនេះ ។

ដោយដំណើរការស្ថាបនាចាប់ពីថ្ងៃទី២២ មិថុនា រហូតមកដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ គឺរួចរាល់ទាំងស្រុង ។ ចំពោះគុណភាពវិញទាំងទទឹងនិងបណ្ដោយគឺអាចទទួលយកបាន ក្រុមហ៊ុននេះដំណើរការស្ថាបនារហ័សដោយគេមានសម្ភារៈគ្រឿងចក្រគ្រប់គ្រាន់។

តាមប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ក្នុងគ្រានោះគឺមានតែក្រុមហ៊ុនចំនួន២ ប៉ុណ្ណោះ ដែលបានដាក់ប៊ីតក្នុងការដេញថ្លៃជាសាធារណៈគឺ ១-ក្រុមហ៊ុនទួន សុផល​២-ក្រុមហ៊ុនម៉ៅ សារ៉េត ចំណែកក្រុមហ៊ុនសុខគួយ វិញមិនបានដាក់ប៊ីតក្នុងប្រអប់នោះទេ(មានមុខពេលដេញថ្លៃ)។

ដោយសារតែការដាក់មិនគ្រប់លក្ខខណ្ឌ ត្រូវបានគណៈកម្មការដេញថ្លៃឆាចោល ហើយក៏មិនមានក្រុមហ៊ុនសុខគួយ ដាក់ប៊ីតក្នុងប្រអប់ដែរ ។ ដោយសារតែឃើញផ្លូវបេតុងទាំងពីរខ្សែស្ថាបនារួចរាល់ទើបក្រុមហ៊ុនទាំងពីរនេះមានចម្ងល់ដល់អាជ្ញាធរមូលដ្ឋានម្ដេចបានជាប្រគល់ឱ្យក្រុមហ៊ុនសុខគួយស្ថាបនាដោយស្ងាត់ៗ។ ហើយក្រុមហ៊ុនទាំងពីរដែលបានដាក់ប៊ីតក្នុងប្រអប់នៅព្រឹកថ្ងៃទី១កក្កដា ក៏បានចូលទៅសួរនាំលោកតន់ ធា មេឃុំថ្មពេជ្រចង់ដឹងពីមូលហេតុការពិត ដោយពួកគាត់លើកឡើងថាគ្រានោះក្នុងប្រអប់ដាក់បានតែចំនួនពីរក្រុមហ៊ុនមិនគ្រប់គោរមហ្នឹងបានប្រគល់ប៊ីតឱ្យមកម្ចាស់សាម៉ីខ្លួនវិញហើយនឹកស្មានថាគេនឹងជូនដំណឹងដេញថ្លៃនៅពេលក្រោយទៀតតែចាំមើលស្ងាត់ទៅៗ…។

លុះពេលសួរនាំថា ម្ដេចបានប្រគល់ឱ្យក្រុមហ៊ុនសុខគួយ មេឃុំលើកឡើងថា ឯកឧត្តមអភិបាលខេត្តជាអ្នកសម្រេច ព្រោះមានការប្រជុំពីក្រុមប្រឹក្សាឃុំថ្មពេជ្រ ទើបសម្រេចប្រគល់ឱ្យក្រុមហ៊ុនតាគួយ។

នារសៀលថ្ងៃទី១ កក្កដា នេះ​ភ្នាក់ងាររបស់​កោះសន្តិភាពបានព្យាយាមទូរសព្ទជាច្រើនលើកទៅក្រុមហ៊ុនតាគួយ ដើម្បីសុំការបំភ្លឺតែទូរសព្ទរោទ៏ឡើងច្រើនដង មិនមានអ្នកណាលើកបំភ្លឺជុំវិញករណីខាងលើនេះទេ។

ព័ត៌មាន​បន្ត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ