ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ណែនាំ​​​ការិ​យា​ល័យ​​អប់រំ​ ត្រូវពិនិត្យចំណីអាហារ​​​តាម​សាលារៀន​

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អភិបាលក្រុង​ប៉ោយ​ប៉ែ​តបានធ្វើការ​​ណែនាំ​ដល់​ការិយាល័យ​អប់រំ​ ត្រូវ​ចុះ​ពិនិត្យ​តាមសាលារៀន​ដើម្បី​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្ស​ ក្រោយ​បាន​ចុះ​ពិនិត្យ​និង​ដកហូត​ទឹក​ក្រា​ថុំ​។ លោក​មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំ​​ថ្ងៃ​ទី​០៣ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អភិបាលក្រុង​ប៉ោយ​ប៉ែ​តបានធ្វើការ​​ណែនាំ​ដល់​ការិយាល័យ​អប់រំ​ ត្រូវ​ចុះ​ពិនិត្យ​តាមសាលារៀន​ដើម្បី​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្ស​ ក្រោយ​បាន​ចុះ​ពិនិត្យ​និង​ដកហូត​ទឹក​ក្រា​ថុំ​។ លោក​មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំ​​ថ្ងៃ​ទី​០៣ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។ សូមបញ្ជាក់ថា ៖ ចុះចា.ប់ទីតាំងផលិតស្លឹកក្រាក់ថំ ដែលមានសារធាតុញៀ.ន

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​លើក​ឡើង​កិច្ចប្រជុំ​ទៀត​ថា កា​រិ​ល័យ​អប់រំ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​សហការ​ជាមួយ​នាយក​សាលា និង​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​ចុះ​ពិនិត្យ​ចំណីអាហារ​នៅ​តាម​សាលារៀន​ដើម្បី​ពង្រឹង​បន្ថែម​សុវត្ថិភាព​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ពេល​ដែល​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ហាមឃាត់​ការ​ផលិត​និង​លក់​ចែកចាយ​ទឹក​ក្រាក់ថំដែល​ត្រូវ​បាន​ដកហូត​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា នៅ​តាម​សាលារៀន​ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ត្រូវ​សហការ​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​ឃ្លាំមើល​និង​ចុះ​ពិនិត្យ​ជា​ប្រចាំ​ទៅ​លើ​ចំណីអាហារ​ដែល​មាន​លក់​ក្នុង​សាលារៀន​និង​នៅ​ក្បែរ​សាលា ដូច​ជា​នំ​និង​ភេសជ្ជៈ​ដែល​ហួសការ​បរិច្ឆេទ​ខូចគុណភាព​ត្រូវ​តែ​សហការ​ជាមួយ​មន្ត្រី​(​ក​.​ប​.​ប​)​ខេត្តបន្ទាយមានជ័យ ។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា បញ្ហា​សុខភាព​គឺ​សំខាន់​ណាស់​សម្រាប់​សិក្សា​នុ​សិស្ស​និង​ប្រជាពលរដ្ឋ​ជា​ពិសេស​ត្រូវ​ពង្រឹង​ទប់ស្កាត់​ឱ្យ​ដូច​ជា​ទឹក​ក្រាក់ថំ ដែល​មាន​សារធាតុ​ញៀន​ត្រូវ​បាន​លួចលាក់​ផលិត​និង​លក់​ចែកចាយ​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​ហាមឃាត់​និង​ដកហូត​ជា​ច្រើន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។ សូមបញ្ជាក់ថា៖ រន្ធត់​ចិត្ត​! មន្ទីរពេទ្យ​គន្ធ​បុប្ផា រក​ឃើញ​កុមារ​កម្ពុជា ជិត​៧០០​នាក់ មាន​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ