ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនើង​ណាស់! ម៉ោង​៣​ទៀប​ភ្លឺ នាំ​គ្នា​បង្ហោះ​ម៉ូតូពេញ​ផ្លូវ ត្រូវ​បាន​ជាប់​សំណាញ់ អាវុធហត្ថ​រាជធានី​ភ្នំពេញ​

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ទៀត​ហើយ ក្មេង​ទំនើង ០១​ក្រុម​ដែល​មាន​រហស្សនាម​ថា​ក្រុម N.K.V (​នាគ​វ័​ន្ត​) ចំនួន​០៥​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ទៀត​ហើយ ក្មេង​ទំនើង ០១​ក្រុម​ដែល​មាន​រហស្សនាម​ថា​ក្រុម N.K.V (​នាគ​វ័​ន្ត​) ចំនួន​០៥​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ ធ្វើការ​បង្ក្រាប​ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​បង្ហោះ​ម៉ូតូ​ដោយ​មិន​គិត​ពី​ហានិភ័យ នៃ​អាយុជីវិត​ផ្ទាល់ខ្លួន​និង​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ តាំងពី​នៅ ចំណុច​បឹង​កក់ ចំណុច​សួនច្បារ​វត្ត​បុ​ទុម រហូត​ជាប់​សំណាញ់ អាវុធហត្ថ​ខណ្ឌដូនពេញ​នៅ​ចំណុច ផ្លូវ​១៣ កែង​ផ្លូវ​១៣០ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​វេលា​ម៉ោង​០៣:២០​នាទី​ទៀប​ភ្លឺ ឈាន​ចូល ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤​ ។

ក្រោម​ការ​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការកង​រាជអា​វុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក សៀ ទី​ន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​គ្នា​បើក​យុទ្ធនាការ​ក្តៅ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាង​តឹង​រឹង​បំផុត ដោយ​ចាប់ផ្តើម ពី​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ​២០២៤ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី០៤ ខែកក្កដា ឆ្នាំ​២០២៤ មាន​រយៈពេល ១៤​ថ្ងៃ បង្ក្រាប​បាន ២៨​លើក ស្មើ១៤៣​នាក់ ក្នុង​នោះ​រួម​មាន ​៖

-ក្រុម AC ៖ ១១​នាក់ (​មាន​ប្រវត្តិ ប្រើ ដាវ កាំបិត ដុំ​ថ្ម ធ្វើ​សកម្មភាព ដេញ​កាប់ និង​គប់​គ្នា នៅ​ចំណុច​ផ្លូវ​៩២ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​)​។
-ក្រុម លូ​៥(៩៨) ៖ ០៦​នាក់ (​មានការ​ពាក់ព័ន្ធ​ករណី​ក្រុម​ដេញ​កាប់​គ្នា​នៅ​មុខ​របង​ព្រ​លាន យន្តហោះ ពោធិ៍​ចិន​តុង​នា​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤)​។
-ក្រុម ZK (​សាំង​គី​ម​) ៖ ០១​នាក់ (​មាន​ប្រវត្តិ ដេញ​កាប់​ក្រុម JR (​ចង្រិត​) ឲ្យ​ខូច​ម៉ូតូ ០២​គ្រឿង នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ និង​ធ្លាប់​ដេញ​វាយ​សិស្ស​អនុ​វិទ្យាល័យ​ទួល​អំពិល​)។
-ក្រុម EH ៖ ០៣​នាក់ (​មាន​ប្រវត្តិ ដេញ​វាយ​គ្នា​ដោយ​ប្រើ ដុំ​ថ្ម ខ្សែ​ក្រ​វ៉ា​ត់ ជាមួយ​ក្រុម​ទំនើង​ផ្សេង​ទៀត មិន​ស្គាល់ឈ្មោះ ក្នុង​អំឡុង​ឆ្នាំ​២០២១​និង​ដើមឆ្នាំ​២០២៤ នៅ​ម្តុំ​អនុ​វិទ្យាល័យ​ទួល​អំពិល​)​។
-ក្រុម TTP (​ទួល​ទំពូង​) ៖ ២១​នាក់ (​ប្រមូលផ្តុំ​គ្នា បង្ហោះ​ម៉ូតូ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​)​។
-ក្រុម DMS (​ក្រុម​ដើម​ស្តៅ​) ៖ ០៨​នាក់ (​ពាក់ព័ន្ធ ឆក់​ទូរស័ព្ទ​ចំនួន​០២​លើក ចំណុច​ផ្លូវ ជាតិ​លេខ​៣ និង ផ្លូវ​៦០​ម៉ែត្រ កាលពី​៦​ខែ​មុន​, កាប់​ប្លន់ ម៉ូតូ​ចំនួន​០៤​លើក ចំណុច​ផ្លូវជាតិ​លេខ​៣ ជិត​ដល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​, ចំណុច​វត្ត​ឬ​ស្សី​សាញ់​, ចំណុច​ភូមិ​ព្រែក​កំពឹស និង​ចំណុច​ទួល​ពង្រ និង​ធ្លាប់ វាយ​កាប់​គ្នា នៅ​សង្កាត់​ព្រែក​កំពឹស​, ផ្សារ​អ៊ី​អន​៣, ផ្លូវ​៦០​ម៉ែត្រ​, ផ្លូវ​លេខ ២១៧ ជិត​ស្រា​បៀ​កម្ពុជា​, ចំណុច​លូ​ប្រាំ និង​ម្តុំ​ទួល​ពង្រ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស មាន​ស្រាល និង​មាន​ធ្ងន់​។
-ក្រុម N.K.V (​នាគ​វ័​ន្ត​) ៖ ០៥​នាក់ (​ពាក់ព័ន្ធ​ប្រមូលផ្តុំ​គ្នា បង្ហោះ​ម៉ូតូ តាម​ដងផ្លូវ​នា​ម៉ោង​០៣​ទៀប​ភ្លឺ នៅ​ចំណុច​បឹង​កក់ ចំណុច​សួនច្បារ​វត្ត​បុ​ទុម និង​នៅ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
-និង ៨៨នាក់​ផ្សេង​ទៀត ជា​ក្មេង​ទំនើង ​ពុំ​មានឈ្មោះ​ក្រុម និង​មួយ​ចំនួន​ជា​សិស្សសាលា ដែល​ខ្លះ​ពាក់ព័ន្ធ​ករណី​ប្រមូលផ្តុំ​គ្នា ជក់​គ្រឿងញៀន ជក់​កញ្ឆា ជក់​វ៉ែ​ប លេងបៀ បង្ហោះ​ម៉ូតូ កែ​ច្នៃ​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស​បើក​ក្នុង​ល្បឿន​លឿន​បន្លឺ​សម្លេង​ខ្លាំង​ៗ ផឹកស៊ី​ចាក់​ធុងបាស់ នៅ​តាម​ទី​សាធារណៈ​ពេល​យប់​អធ្រាត្រ​។​ល​។

ដូច្នេះ ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បានឃើញ​ទ​ង្វើ​ទំនើង​ទាំងឡាយ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​រយៈ​ទូរសព្ទ​ Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សា​រការ​សម្ងាត់​ជូន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ