ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ជាជីតា និងជីដូន ព្រមទាំងចៅតូច សរុប០៣នាក់ បានស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលឆ្លងចរន្តអគ្គិសនី ដែលប៉ះជញ្ជាំងស័ង្កសីបន្ទប់ទឹក ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
បើតាមមន្ត្រីនគរបាល បាននិយាយឲ្យដឹងថា ជនរងគ្រោះស្លា.ប់ ដោយសារឆក់ចរន្តអគ្គិសនី មានចំនួន៣នាក់ រួមមាន ៖
ទី០១. ឈ្មោះ ឡា ណែន ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាជីតា
ទី០២. ឈ្មោះ និន សុន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាជីដូន
និងទី០៣. ឈ្មោះ ណែន ខេមម៉ា ភេទស្រី អាយុ៦ខែ ត្រូវជាចៅ
អ្នកទាំងបីនាក់ រស់នៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាល បាននិយាយបន្តទៀតថា មូលហេតុដំបូង យាយយកចៅស្រី ទៅងូតទឹកឲ្យ នៅក្នុងបន្ទប់ ស្រាប់ឆ្លងចរន្តអគ្គិសនីឆក់ជីដូន និងចៅ ។ ពេលនោះ ជនរងគ្រោះជាត្រូវជាជីតា បានឃើញ ក៏រត់ចូលទៅជួយ ប៉ុន្តែជាអកុសល ត្រូវឆក់ស្លា.ប់ទាំង៣នាក់ តែម្តងដោយសារ ខ្សែភ្លើង រលាត់កកិតប៉ះជាមួយស័ង្កសីជញ្ជាំងបន្ទប់ទឹក ។
មន្ត្រីនគរបាលក្រុងច្បារមន បញ្ជាក់ថា ស.ពជនរងគ្រោះ ត្រូវបានមន្ត្រីនគរបាលជំនាញបច្ចេកទេស ធ្វើការពិនិត្យកោសល្យវិច័យ ដោយមានការចូលរួមពីអាជ្ញាធរភូមិសង្កាត់ និងទទួលស្គាល់ថា ជនរងគ្រោះ ពិតជាស្លា.ប់ ដោយសារឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន
និងបានប្រគល់ស.ពជនរងគ្រោះ ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ