ក្រុមហ៊ុនផលិតស្ករធំបំផុតទី៣ របស់ថៃ សម្រេចដកទុនវិនិយោគពីកម្ពុជា
- ភ្នំពេញ
ក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទី៣ នៅក្នុងប្រទេសថៃ ដែលគេដឹងថា ខុន ខាអេន (Khon Kaen Sugar Industry Plc) បានសម្រេចចិត្តដកទុនវិនិយោគរបស់ខ្លួនចេញពី
ក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទី៣ នៅក្នុងប្រទេសថៃ ដែលគេដឹងថា ខុន ខាអេន (Khon Kaen Sugar Industry Plc) បានសម្រេចចិត្តដកទុនវិនិយោគរបស់ខ្លួនចេញពី
ក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទី៣ នៅក្នុងប្រទេសថៃ ដែលគេដឹងថា ខុន ខាអេន (Khon Kaen Sugar Industry Plc) បានសម្រេចចិត្តដកទុនវិនិយោគរបស់ខ្លួនចេញពីកម្ពុជា ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។
ប្រភពដដែល បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុននេះ ដកខ្លួនចេញពីកម្ពុជា គឺដោយសារតែកត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជា អឺរ៉ុប និងអាមេរិក នៅមានកម្រិត។
ប្រភពដដែល បានបន្តថា ការធ្លាក់ចុះតម្លៃស្ករ.សប៉ុន្មានឆ្នាំជាប់គ្នា ក៏ជាកត្តារួមផ្សំសំខាន់នៅក្នុងការសម្រេចចិត្តនេះផងដែរ ។
ក្រុមហ៊ុននេះ បានដំណើរការអាជីវកម្មស្ករ.សនៅកម្ពុជា ក្នុងឆ្នាំ២០០៦ តាមរយៈការសហការជាមួយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ តាមរូបភាពដាំអំពៅ និង ផលិតកម្មស្ករ.ស នៅលើផ្ទៃដីប្រមាណជា ២.០០០ ហិតកតា តាមរូបមន្តសម្បទាន រយៈពេល៩០ឆ្នាំ។
ប្រភពដដែល បានបន្តថា ក្រុមហ៊ុននេះ ដកចេញពីកម្ពុជា ប៉ុន្តែនៅបន្តរក្សាទំហំវិនិយោគនៅឡាវដដែល ។
ចែករំលែកព័តមាននេះ