ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​ក្រុម​ថ្មី ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បន្ថែម​ទៀត​ហើយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់ និង​មានការ​អំពាវនាវ​យ៉ាង​ទទូច​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់ និង​មានការ​អំពាវនាវ​យ៉ាង​ទទូច​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ក្នុង​យុទ្ធនាការ​ក្តៅ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​រយៈកាល​កន្លង​មក​ក៏​ដោយ ក៏​សកម្មភាព​ទំនើង​មួយ​ចំនួន នៅ​តែ​បន្ត​ប្រព្រឹត្ត​ដោយ​មិន​កោតក្រែង បង្ក​ការ​ភ័យ​ខ្លាច និង​រំខាន​ដល់​អ្នក​ដទៃ​នៅ​លើ​ផ្លូវ​សាធារណៈ យ៉ាង​អាណា​ធិ​ប​តេ​យ្យ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០១​ក្រុម ប្រមូលផ្ដុំ​គ្នា​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ យ៉ាង​អាណា​ធិ​ប​តេ​យ្យ និង​០២​នាក់​ផ្សេង​ទៀត បាន​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស​បន្លឺ សំឡេង​ខ្លាំង​ៗ បើកបរ​ល្បឿន​លឿន ក្នុង​ទីប្រជុំជន ។

ក្មេង​ទំនើង​០១​ក្រុម ដែល​មាន​រហស្សនាម ក្រុម TTP (​ទួល​ទំពូង​) សរុប​ចំនួន ២១​នាក់ (​ស្រី​០១​នាក់​) ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បង្ក្រាប​នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ខណៈ​ដែល​ក្រុម​នេះ កំពុងធ្វើការ​បង្ហោះ​ម៉ូតូ ដោយ​មិន​គិត​ពី​ហានិភ័យ នៃ​អាយុជីវិត​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​យុវជន​០២​នាក់ ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស បន្លឺ​សំឡេង​ខ្លាំង​ៗ បើកបរ​ល្បឿន​លឿន ក្នុង​ទីប្រជុំជន រួម​មាន ម្ចាស់​រថយន្ត​ម៉ាក Camry ពណ៌​ទឹកប្រាក់ ឆ្នាំ​១៩៩២ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-0684 ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌទួលគោក បង្ក្រាប​នៅ​ចំណុច​មហាវិថី សហព័ន្ធ​រុ​ស្ស៊ី (​ខាង​មុខ​សាលា​តិច​ណូ​) សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ម្ចាស់​រថយន្ត ម៉ាក Lexus is200 ឆ្នាំ​២០១៦ ពណ៌​ស គ្មាន​ស្លាក​លេខ ត្រូវ​បាន​អាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាប​នៅ​ចំណុច​ផ្លូវ​១៨២ កែង​២៥៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បានឃើញ​ទ​ង្វើ​ទំនើង​ទាំងឡាយ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​ទូរ​សព្ទ Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​រក្សា​រការ​សម្ងាត់​ជូន ៕

អត្ថបទសរសេរ ដោយ