ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កនាដកម្ម១គ្រួសារ! ប្តីប្រល័.យជីវិតប្រពន្ធ និងកូន រួចផ្តា.ច់សង្ខារខ្លួនឯងតាមក្រោយ

2 ថ្ងៃ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មានករណីឃាតក.ម្ម និង​អត្តឃា.តបានកើតឡើងយ៉ាងរន្ធ.ត់ទៅលើគ្រួសារមួយ

ខេត្តរតនគិរី ៖ មានករណីឃាតកម្ម និង​អត្តឃាតបានកើតឡើងយ៉ាងរន្ធ.ត់ទៅលើគ្រួសារមួយ បណ្តាលឱ្យ​ប្តីប្រពន្ធនិងកូន បានស្លាប់យ៉ាងអាណោចអាធ័មទាំង៣នាក់​ ខណៈសមត្ថកិច្ចថាអាចជារឿងប្រច័ណ្ឌ ។​

ហេតុការណ៍ខាងលើ​​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង១​ឈានចូលព្រឹក​ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចអូរសុនតុង ស្ថិតក្នុងភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកអណ្តូងមាសបានឱ្យដឹងថា ករណីឃាតកម្ម និង អត្តឃាត បណ្តាល​ឱ្យ​ស្លាប់មនុស្សចំនួន៣នាក់ រួមមាន៖ ១-ឈ្មោះ សល់ ញ៉ែង ភេទស្រី អាយុ២៥ឆ្នាំ ត្រូវ​ជា​ប្រពន្ធ ២-ឈ្មោះ សល់ ចាន់ធូ ភេទស្រី អាយុ៧ឆ្នាំ ​ត្រូវជា​កូន និង​៣-ឈ្មោះ រចំ កេល ភេទប្រុសអាយុ៣៥ ​ត្រូវជា​ប្ដី ។ គ្រួសារនេះ រស់​នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

សមត្ថកិច្ចនគរបាលជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសាអំពើឃា.តកម្ម(អា.រក)ពិតប្រាកដមែន។ ចំណែកជនបង្កជាប្ដី និងត្រូវ​ជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លា.ប់ដោយសារធ្វើអត្តឃា.ដដោយ​ច.ងក សម្លា.ប់ខ្លួនពិតប្រាកដមែន។

សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី។

ករណីឃាតកម្ម និង អត្តឃាតនេះ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់និងដោយ
យោង​តាមការបំភ្លឺរបស់សាក្សីជាច្រើននាក់ក្នុងនោះមាន ឈ្មោះ សល់ ផ្យឺត ភេទស្រីអាយុ ៥៤ ឆ្នាំជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុ នៅថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៧ព្រឹក ពួកគាត់ទាំង​ពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅដាំស្រូវនៅចំការពេលទៅដល់ចម្ការក៏អត់ឃើញកូនទាំងពីរមកដាំស្រូវ ហើយក៏មកតាមរកមើលពេលមកផ្ទះចំការក៏អត់ឃើញ។

ក៏ស្រែកហៅ អត់មានអ្នកឆ្លើយតប ពេលនោះខ្លួនក៏ឡើងរុញទ្វារអត់បើកទេរួចក៏ហៅប្ដីមកជួយបើកតែបើកអត់រួចពេលនោះក៏រត់ទៅហៅអ្នកនៅជាកៅស៊ូមកជួយ រុញទ្វារ ស្របពេលនោះក៏មានក្មួយនិងកូនរបស់នាងមកដល់ក៏រួញទ្វារចូល ឃើញកូនដេកស្លាប់ទាំងបីនាក់ក្នុងបន្ទប់ដេកទៅហើយ។

​តាម​ប្រភពពីឈ្មោះ សេវ វ៉ាង ភេទប្រុស អាយុ៦៥ ឆ្នាំជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុនៅថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង៧ព្រឹក ​ពួកគាត់​ទាំង​ពីរនាក់ប្រពន្ធបានធ្វើដំណើរពីភូមិក្រហល លុះមកដល់ចម្ការដែល​គាត់​បានរស់នៅនិងខ្ទមចំណុចអូរសុនតុងភូមិកាហល ពេលនោះ​គាត់​បានដើរមើលជុំវិញចម្ការក្រោយមកក៏បានឮប្រពន្ធលោកបានស្រែកហៅថាកូនយើងស្លាប់ហើយពេលនោះលោកក៏បានមកមើលលើផ្ទះហើយឈ្មោះសល់ ហាន ជាកូនបង្កើតរបស់គាត់​បាន​ធាក់​ទ្វារបន្ទប់ក៏បានឃើញកូននិងចៅស្លាប់មែន។ ហើយ​គាត់​បានបីចៅចេញពីបន្ទប់ចុះមកក្រោមមុខទ្វាផ្លូវចូលផ្ទះ។

លោកបន្តថា កាលពីមុនលោកធ្លាប់បានឮឈ្មោះរចំ កេល ជាកូនប្រសារបានគំរាមសម្លាប់ប្រពន្ធនិងកូនជាច្រើនដងហើយ កាលពី១០ថ្ងៃមុនថា បើទៅភូមិកាតែសម្លាប់ ទៅភូមិក្រហលក៏សម្លាប់ តែខ្ញុំមិនបានចាប់អារម្មណ៍ទេ ដោយសារតែរឿងប្រចណ្ឌ។

យោងតាមការបំភ្លឺរបស់ឈ្មោះ សល់ ហាន ភេទប្រុស អាយុ១៨ឆ្នាំ ជា​ជនជាតិទំពូន បាននិយាយថា កាល១០ថ្ងៃមុន បងថ្លៃ​របស់​គាត់​ឈ្មោះរចំ កេល ធ្លាប់និយាយគំរាមសម្លាប់បងស្រី​គាត់​ បើទៅតាមគាត់នៅខាងគាត់ភូមិកាតែ គាត់ហ្នឹងសម្លាប់ចោល បើគាត់មកតាមបងស្រីគាត់​ នៅភូមិកាហលគាត់ក៏សម្លាប់នៅភូមិកាហលនោះដែរ។

តាមរបាយការណមន្ត្រីបច្ចេកទេសវិទ្យាសាស្រ្តថាទីកន្លែងកេីតហេតុស្ថិតនៅក្នុងផ្ទះចំការ ដែលកំពស់ពីដី៥០ស.ម ប្រកសង្គ័សី ជញ្ជាំងបាំងសង្គសីពណ៌ក្រហម រនាបក្ដា កន្លែងធ្វើសកម្មភាពនៅត្រង់កន្លែងដេកផ្នែកខាងក្រោយកំពស់១,៥០សង្ទីម៉ែត្រ​ ។​

​រក​ឃេីញមានសាកសព២នាក់ដេកក្នុងថ្លុកឈាមកូននឹងម្ដាយសាកសពម្នាក់ទៀតចងកនៅក្នុងបន្ទប់ជាមួយគ្នានៅទីនោះឃើញមានកាំបិតឈ្នាតដងឈើចុងស្រួច០១ប្រឡាក់ឈាមបន្សល់នៅជិតជនរងគ្រោះដេក។

តាមការពិនិត្យសាកសពអំពីស្លាកស្នាម ៖
ទី១-ឈ្មោះ សល់ ចាន់ធូ ស្រីអាយុ៧ឆ្នាំ ដេកលើក្ដាត្រង់មុខទ្វារផ្ទះ ស្លៀកខោអាវឈុតដៃខ្លី រូបតុក្កតាពណ៌ខៀវ ដេកក្បាលមកទិសខាងជើង គ្របក្រណាត់ក្រហម ជើងខាងឆ្វេងអង្កុញ ដៃទាំង២សណ្ដូកស្របនិងដងខ្លួន។

មានស្នាមរបួសមួយកន្លែងត្រង់កប្រវែង១០ស.មជំរៅដល់ឆ្អឹងកងក ក្រៅពីនេះពុំមានស្លាកស្នាមទៀតឡើយ។

ទី២-ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំជនជាតិទំពួន មុខរបរកសិករ ដេកក្បាលទៅទិសខាងកើត កើយខ្នើយជើងទាំង២សណ្ដូកត្រង់ គ្មានអាវស្លៀកសារ៉ុងផ្កាពណ៌ក្រហមមានស្នាមរបួសមួយកន្លែងត្រង់កទំហំប្រវែង ១១ស.មជម្រៅដល់ឆ្អឹងកងក សភាពសាកសពរឹង។

ទី៣-សាកសពឈ្មោះ រចំ កេល ភេទ​ប្រុស អាយុ៣៥ឆ្នាំជនជាតិទំពួនបុខរបរកសិករ ជា​ជនដៃដល់ បានធ្វើអត្តឃាដ ចងកសម្លាប់ខ្លួននៅត្រង់បន្ទប់ដេកជាមួយគ្នា ​។ សពស្លៀកខោខូវប៊យជើងវែងពណ៌ប្រផេះ គ្មានអាវ ចងនិងខ្សែអង្រឹងសំប៉ែតពណ៌ត្រីអ៊ី ប្រវែង២ម៉ែត្រ ចងនិងផ្ទូងដំបូលផ្ទះ។

នៅត្រង់កមានស្នាមជាំទ្រុឌទៅតាមទ្រង់ទ្រាយនែវង្វង់ខ្សែចង(រាងអក្សរU) មុខចំនងនៅពីក្រោយ អណ្ដាតលៀនចេញក្រៅធ្មេញ.ប្រដាប់ភេទមានចេញទឹករំអិល ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។

​តាមការ​សន្និដ្ឋាន យោងតាមការពិនិត្យ ជុំវិញកន្លែងកើតហេតុនិងសាកសពខាងលើយើងអាចសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសាអំពើឃាដកម្ម(អារក)ពិតប្រាកដមែន ។ ជនបង្ករជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លាប់ដោយសាធ្វើអត្តឃាដ(ចងក)សម្លាប់ពិតប្រាកដមែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ